អ្នកនេសាទ៥៥នាក់ និងទូកកន្ទុយវែង១១ទូក ត្រូវបានសមត្ថកិច្ចថៃដោះលែង
កោះកុង៖ ក្រោមការយកចិត្តទុកដាក់ និងសម្របសម្រួលពីសំណាក់ ឯកឧត្តម ប៊ុនលើត អភិបាលនៃគណះអភិបាលខេត្តកោះកុង និងមន្ត្រីស្ថាប័នពាក់ព័ន្ធនានា ក្នុងខេត្តកោះកុង ទូកនេសាទចំនួន១១គ្រឿងនិង ប្រជានេសាទចំនួន៥៥នាក់ ដែលសមត្ថកិច្ចថៃបានធ្វើការ ឃាត់ខ្លួនកាលពីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ដោយចោទប្រកាន់ថា បាននេសាទចូលដែនសមុទ្រថៃ ត្រូវបានដោះលែង អោយមានសេរីភាពនិង ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយនាវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១។ យោងតាមប្រភពពី ប្រជានេសាទខាងលើ បានថ្លែងអោយដឹងថា ក្នុងការដោះលែងពួកគាត់ សមត្ថកិច្ចថៃមិនបាន យកលុយកាក់អ្វីនោះទេ ហើយក៏មិនបានធ្វើ បាបរាងកាយអ្វីនោះដែរ តែពួកគាត់បានខាតបង់នូវសម្ភារះមួយចំនួន ដូចជាមងនេសាទត្រីប្រមាណ៩០ផែរ និងសមត្ថកិច្ចថៃបានដកហូត នូវទូរទឹកកកធំៗ ប្រមាណជា៣០ទូរផងដែរ ហើយពួកគាត់ក៏មានសំណូមពរ ចុងក្រោយដោយអោយ ឯកឧត្តមអភិបាលនៃ គណះអភិបាលខេត្តកោះកុង មេត្តាជួយសម្របសម្រួលបន្ថែមទៀត ដើម្បីសុំអោយពួកគាត់បានចូល ទៅយកមងនេសាទ ដែលពួកគាត់បានដាក់នៅក្នុងទឹក ដែលសមត្ថកិច្ចថៃចោទថា ជាដែនទឹករបស់ថៃ។ ជាចុងក្រោយ ពួកគាត់ក៏សូមអគុណ យ៉ាងជ្រាលជ្រៅទៅដល់ ឯកឧត្តម ប៊ុនលើត អភិបាលនៃគណះអភិបាលខេត្តកោះកុង និងមន្ត្រីស្ថាប័នពាក់ព័ន្ធនានា ក្នុងខេត្តកោះកុងដែលបាន យកចិត្តទុកដាក់និងបានសម្របសម្រួល ទៅលើបញ្ហារបស់ពួកគាត់៕
សូមទស្សនាវីដេអូខាងក្រោម
ប្រភព៖CTV8HD