បើករថយន្តបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរស​ម្នាក់​បាន​បើករថយន្ត កាមរី​ហាយ​ព្រី​ត​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ទៅបុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស២នាក់​រងរបួស​ធ្ងន់ រីឯ​រថយន្ត​បង្ក​និង​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ។ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បាន​បង្កឡើង​នៅវេលា​ម៉ោង១១និង៣០នាទី​យប់ ថ្ងៃទី២៤ ខែ​វិឆ្ឆិកា ឆ្នាំ២០១៦ នៅតាម​បណ្ដោយ​ផ្លូវ៣១៥ កែង​និង​ផ្លូវ៥១៦ ស្ថិតក្នុង​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក។

តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​ឃើញ​ហេតុការណ៍​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នោះ គឺមាន​រថយន្ត​បង្ក​ម៉ាក កាមរី​ហាយ​ព្រី​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K.1323 បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ៣១៥ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ហើយ បាន​ទៅបុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ១២៥ ស៊េរី២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CH.3744 ដែល​ជិះ​ដោយ​បុរស២នាក់ កំពុងធ្វើដំណើ​ស្រប​ទិស ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ ភាគី​ខាង​ម៉ូតូ​រងរបួស​ធ្ងន់​ទាំង២នាក់ រួចហើយ​រថយន្ត​បង្កហេតុ​ខាងលើ នៅ​មិនទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅបុក​ឃឿន​ផ្លូវ បណ្ដាល​ឲ្យ​បែក​និង​ដាច់​ក្រឡេក​ង់​មុខ​ផ្នែក​ខាងស្ដាំ ទើប​ធ្វើ​ឲ្យ​រថយន្ត​បង្ក​នោះ​មិនអាច​បន្តទៅ​មុខ​រួច។

ក្រោយពេល​កើតហេតុ ប្រជា​ល​រដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​ក៏ នាំគ្នា​ឃាត់​ម្ចាស់​រថយន្ត​បង្ក​ទុក រួចហើយ​ប្រគល់​ជនបង្ក​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន យកទៅ​កាន់​ប៉ុស្តិ៍​បឹងកក់១ រងចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី។ ចំណែកឯ​ជនរងគ្រោះ​ទាំង២នាក់ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅ​មន្ទី​ពេទ្យភ្លាម។ហើយ​រថយន្ត​បង្ក​និង​ម៉ូតូ​រងគ្រោះ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង និង​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕

vlcsnap-error864 vlcsnap-error209សូមទស្សនាវីដេអូខាងក្រោម

ប្រភព៖CTV8HD