រថយន្តដឹកស៊ីម៉ង់ត៍ធុនធំ០១គ្រឿងបានជាប់ផុងនៅផ្លូវស្រែអំពិល

ខេត្តកណ្តាល៖ ផ្លូវ​ស្រែអំពិល​ចាប់ពី​ឃុំ​ដីឥដ្ឋ​រហូតដល់​ឃុំ​ឈើទាល​ក្នុងស្រុក​កៀនស្វាយ​ខេត្តកណ្តាល​និង​កំពង់​រង​ការខូចខាត​យ៉ាងដំណំ​ដោយសារ​មាន​ភ្លៀវ​ធ្លាក់​ជោគជាំ​និង​ធ្វើ​ខូច​ជាអណ្លើរៗស្រាប់តែ​នៅ​ថ្ងៃទី២៧ខែវិច្ឆិកា​ឆ្នាំ២០១៦នេះ​និង​មាន​រថយន្ត​ធុន​ធំ០១គ្រឿង​ពណ៍​ក្រហម​ពាក់​ស្លា​លេខ​ភ្នំពេញ​3B.៩៣.៣៣បាន​ដឹក​ស៊ីម៉ង់ត៍​ចេញពី​ស្រុក​កែវផុស​ខេត្តកោះកុង​មក​ភូមិ​ស្រែអំពិល​ឃុំ​ឈើទាល​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល និង​យក​ម​ដាក់​រោងចក្រ​អគ្គិសនី​ដើម្បី​ធ្វើ​សសរ​ខ្សែភ្លើង​លុះ​មក​ត្រង់ចំណុច​ខាងលើ​ក៏​ជាប់ផុង​ទៅមុខ​មិន​រួច​និង​ទៅក្រោយ​មិន​រួច​នៅជាប់​ទីនេះ​តែម្តង។

ជាមួយគ្នានេះ​លោក អ៊ូ ឈាង ជា​អភិបាលស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹងថា ចំពោះ​ផ្លូវ​ស្រែអំពិល​កំពុង​រង​ការ​ខូ​ត​ខាត​ខាងលើនេះ អាជ្ញាធរ​ស្រុក​និង​ខេត្តកណ្តាល​បានធ្វើ​សំណើរ​ទៅ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ជា​អ្នកសំរេច​និង​ធ្វើជា​កៅស៊ូ​ផង។ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​ទៅធ្វើ​ស្រែ នៅ​តំបន់​អភិវឌ្ឍន៍​ស្រែ​អំពិលស​មេ្ត​ច ជា ស៊ីម បាន​សំណូមពរ​ដល់ ស​មេ្ត​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​មេត្តាជួយ​ធ្វើ​ផ្លូវ​ខាងលើនេះ​ផង៕

vlcsnap-error413vlcsnap-error269

សូមទស្សនាវីដេអូខាងក្រោម

ប្រភព៖CTV8HD