ស្រវឹងបើករថយន្តឡិចស៊ីសបុកបង្គោលភ្លើង

ភ្នំពេញ៖ បុរស​ម្នាក់​ស្រវឹងស្រា បាន​បើករថយន្ត​ឡិច​ស៊ី​សRX300មួយគ្រឿង ទៅបុក​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​ទ្រេត​មួយ​ដើម ចំណែក​រថយន្ត​បង្ក​រង​ការខូចខាត​បន្តិច​ប​ន្ទួ​ច។ហេតុការណ៍​ខាងលើ​បានកើត​ឡើង​នៅ វេលា​ម៉ោង២និង៣០នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ​ចំណុច​ក្បែរ​ផែរ​ថ្ម តាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​បង្កហេតុ​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ​2K.5689 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ក្នុង​ល្បឿន​លឿន ខ​ណះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​ទ្រេត​មួយ​ដើម និង​ស្លាក​យីហោ​ដែល​បិត​ជាប់​និង​បង្គោល​ភ្លើង​បាន​ធ្លាក់​ដល់​ដី ចំណែក​រថយន្ត​បង្ក​រង​ការខូចខាត​ខាងមុខ​បន្តិច​ប​ន្ទួ​ច។

ក្រោយពី​កើតហេតុ​គេ​សង្កេតឃើញ​បុរស​អ្នក​បង្កហេតុ​ខាងលើ បា​នស​ង្ងំ​ដេក​នៅក្នុង​រថយន្ត​បង្ក​អស់​រយះពេល​ជាង​មួយ​ម៉ោង ហើយ​ក្រុម​អ្នកសារព័ត៌មាន​ជាច្រើន ដែល​បាន​ចុះទៅ​ផ្តិត​យក​រូបភាព​នៅ​ទីនោះ ក៏បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដែរ ក៏ប៉ុន្តែ​ទំនាក់ទំនង​ទៅជា​ច្រើនលើក​តែ​ទាក់ទង​មិនបាន រហូត​ធ្វើ​ឲ្យ​សាច់​ញា​ត្តិ​ជនបង្ក​មក​រំ​ដោះយក​ទាំង​ម្ចាស់ និង​រថយន្ត​បង្ក​ទៅ​បាត់​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ៕

vlcsnap-error244 vlcsnap-error936

ប្រភព៖CTV8HD