សិស្សានុសិស្សផ្ទុះការតវ៉ា និងភាពមិនប្រក្រតីក្នុងសាលា

MC:នាយក​សាលា​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ត្រើយ​ស្លា លោក សុខ ពៅ ត្រូវបាន​សិស្សានុសិស្ស​ជាច្រើន​រយ​នាក់ ប្រមូលផ្តុំ​គ្នាច​តវ៉ា​មិន​ព្រម​ចូលរៀន ទាមទារ​ឱ្យមាន​ការបញ្ឈប់​យកប្រាក់​ពី​សិស្ស និង​បង្ហាញ​ពី​ការចំណាយ​នានា​នៅក្នុង​សាលា​កន្លងមក៖វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ត្រើយ​ស្លា មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១១០ ត្រើយ​ខាងកើត​ទ​ន្លឹ​បាសាក់ ស្ថិតនៅ​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល។សិស្សសាលា​ដែល​នាំគ្នា​តវ៉ា​មិន​ព្រម​ចូល​រៀនមាន​ចំនួន១០បន្ទប់ ប្រមាណ៣០០នាក់ ចាប់ពី​ថ្នាក់​ទី១០ ទី១១និង​ទី១២ និង​បាន​ធ្វើឡើង​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ។

សិស្សានុសិស្ស​ទាំងអស់ បាននាំគ្នា​សរសេរ​បដា​យ៉ាង​ដូច្នេះ​ថា៖ “ម្តាយ​ឪពុក​ខ្ញុំ​ជា​អ្នកក្រ ខ្ញុំ​គ្មាន​លុយ​ឲ្យ​អ្នក​ស៊ី​តាមចិត្ត​ទេ ” “ខ្ញុំ​មិនត្រូវ​ការ​នាយក​និយាយ​គំរាមកំហែង​ដូច​អ្នក​ទេ” “ខ្ញុំ​យល់ឃើញថា​បញ្ហា​មួយចំនួន​យកលុយ​ដោះស្រាយ” “លុយ២៥០០រៀល​បាន​ពី​សិស្សម្នាក់ៗដោយ​ការលក់​ពាក្យ​យកទៅ​ធ្វើ​អ្វី។ ក្រៅពី​សរសេរ​បដា សិស្សានុសិស្ស​បាននាំគ្នា​សំណូមពរ​បញ្ឈប់​ការយក​លុយ​ម៉ោង​កីឡា​ពី​សិស្សម្នាក់ៗចំនួន៥០០រៀល​ក្នុង​មួយខែ បញ្ឈប់​ការយក​លុយ​ម៉ោង​ពលកម្ម-កសិកម្ម​ក្នុង​ម្នាក់២០០០រៀល​ក្នុង​មួយខែ បញ្ឈប់​ការយក​លុយ​ទិញ​ពាក្យសុំ​ចូលរៀចំនួន២៥០០រៀល​ក្នុងម្នាក់ៗ  បញ្ឈប់​ការយក​លុយ​ពេល​សិស្ស​មិន​គោរព​បទបញ្ជាផ្ទៃក្នុង ដោយ​អនុវត្តតាម​វិន័យ​សាលា​វិញ បញ្ឈប់​ការយក​លុយ១០ទៅ២០ដុល្លា​ពី​សិស្ស​រៀន​ខ្សោយ ដើម្បី​បន្ថែម​ពិន្ទុ និង​បញ្ឈប់​ការយក​លុយ​ពី​សិស្សម្នាក់ៗចំនួន ២០០០រៀលពេល​សិស្ស​ខ្ចី​សៀវភៅពុម្ព​យកទៅ​សិក្សា។លោក សុខ ពៅ បានធ្វើការ​បកស្រាយ​ថា ការតវ៉ា​របស់​សិស្ស​គឺ​ទាមទារ​ចំនួន១១ចំណុច ទី១ ទាក់ទង​ទៅ​ហ្នឹង​ការ​តម្រូវឱ្យ​ទិញ​អាវ​កីឡា​ក្នុង​សាលា​តម្លៃ២ម៉ឺន​រៀល និង​ឱ​បង់ប្រាក់១ខែ៥០០រៀល ទី២ ការងារ​ហាត់​កម្ម​កសិក​ម្ម​បង់១ខែ២០០០រៀល​ក្នុង​ម្នាក់ ទី៣ ថ្លៃ​ថែទាំ​សៀវភៅ​សិក្សា​គោល២០០០រៀល​នៅពេល​សិស្ស​ខ្ចី ទី៤ ពាក្យ​សុំចូល​រៀល២៥០០រៀល ទី៥ សិស្ស​មាន​កំហុស​ត្រូវ​ពិន័យ​ជា​ប្រាក់​នៅពេល​មិន​មក​ធ្វើ​ពលកម្ម ទី៦ សិស្ស​ដែល​មក​គោរព​ទង់ជាតិ​យឺត​ឬ​មិន​មក​គោរព​ទង់ជាតិ​ពិន័យ១០០០រៀល ទី៧ សិស្ស​ដែល​ប្រឡង​ធ្លាក់​មិន​ត្រង់​ឱ្យ​បង់ប្រាក់ ទី៨ ឱ្យ​បង្ហាញ​ពី​ប្រាក់​ចំណាយ​ក្នុង​ការរៀប​ការ៉ូឡា​កាលពី ពីរ​បី​ឆ្នាំមុន​ថា​តើ​អស់​ប៉ុន្មាន ទី៩ បញ្ហា​ឯកសណ្ឋាន​កាយ​រិ​ទ្ធ​ក្នុងតម្លៃ២៨០០០រៀល ទី១០ សូម​រៀប​កាលវិភាគ​ឱ្យបាន​ច្បាស់លាស់ និង​ទី១១ សូមឱ្យ​បង្កើត​ទីលានកីឡា។

ក្រោយពី​មានការ​ជួប​ច​ចារ​គ្នា ដោយមាន​ការចូលរួម​ពី​តំណាង​សិស្ស និង​ប្រធានការិយាល័យ​អប់រំ​ស្រុក​ផង​នោះ យើង​ក៏​ឯ​ភាព​គ្នា​ចំនួន១០ចំណុច​ហើយ ដោយ​ឈប់​យកប្រាក់​ពី​សិស្ស​ទៀតហើយ។ គឺ​នៅសល់តែ​ចំណុច​ទី១១ប៉ុណ្ណោះ ព្រោះតែ​ទីធ្លារ​សាលា​តូច មិនអាច​បង្កើត​ទីលាន​បាល់ទាត់​បាន ហើយ​ខាង​សាលា​នឹងធ្វើ​ការសិក្សា​និង​ដោះស្រាយ​បន្តទៀត នៅពេល​ដែលមាន​ថវិកា​គ្រប់គ្រាន់។ ចុងក្រោយ​លោក​ក៏បាន​បញ្ជាក់ដែរថា តាមពិត​ការយក​ប្រាក់​កន្លងមក​នោះ គឺ​សុទ្ធតែ​មានការ​ឯ​ភាព​ពី​មាតាបិតា​សិស្ស និង​សម្រាប់តែ​យកមក​ទិញ​ឯកសណ្ឋាន​កីឡា​ឱ្យ​សិស្ស បម្រុង​ទុកជា​ប្រាក់​របស់​ក្លឹប​ដើម្បី​ជួយ​ទៅដល់​សិស្ស​នុ​សិស្ស​ក្រីក្រ ជួប​គ្រោះថ្នាក់ផ្សេងៗ និង​ពិន័យ​ធ្វើឱ្យ​សិស្ស​គោរព​វិន័យ ក្នុងការ​ចូលរួម​គោរព​ទង់ជាតិ ធ្វើ​ពលកម្ម​ឱ្យបាន​ទៀត​ទាត់ និង​គោរព​បទបញ្ជារ​ផ្ទៃក្នុង​របស់​សាលា​តែប៉ុណ្ណោះ ហើយ​ចំនួន​សិស្ស​សរុប​នៅ​សាលា​នេះ​មាន​ដល់​ទៅ១១៦៥នាក់​ឯណោះ៕

vlcsnap-error990 vlcsnap-error431 vlcsnap-error031 vlcsnap-error809 vlcsnap-error412 vlcsnap-error425សូមទស្សនាវីដេអូខាងក្រោម

ប្រភព៖CTV8HD