រថយន្តកុងតឺន័របុកម៉ូតូ អាយខន់ បញ្រ្ចាស់ទិសគ្នា រងរបួសបុរសម្នាក់បែកប្រអប់ជើងស្តាំ

ភ្នំពេញ៖បុរស​ម្នាក់​ជិះ​ម៉ូតូ​អាយ​ខន់ មួយគ្រឿង ត្រូវ​រថយន្ត​កុងតឺន័រ មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ក្បឿ​ន​លឿន បុក​ម៉ូតូ​អាយ​ខន់​ចំ​ពីមុខ​ពេញទំហឹង បណ្តាលរ​យាស់​នឹង​បែក​ប្រអប់ជើង​ខាងស្តាំ ត្រូវ​រថយន្ត​ក្លីនិក​ឯកជន​មក​ដឹក​ទៅ​សង្គ្រោះភ្លាមៗ ។ហេតុការណ៍​នេះ នៅវេលា​ម៉ោង១០និង៤០នាទី​យប់​ថ្ងៃទី ៩ ធ្នូ២០១៦ នៅតាម​បណ្តោយ​ផ្លូវ ៣៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ។

តាម​សាក្សី​ពី​កន្លែងកើតហេតុ បាន​ឲ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ បុរសរងគ្រោះ ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា អាយ​ខន់ ពណ៍​ផ្កាឈូក​ពាក់​ស្លាក​លេខ ព្រៃវែង​ប​1D-3535 តាម​បណ្តោយ​ផ្លូវ៣៧១ ពី​កើ​ទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​ក្បាល​ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-0320 ជា​រថយន្ត​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ បើកបរ​ដោយ​បុរស​ម្នាក់​ទិសដៅ​បញ្ច្រាស់ទិស​គ្នា​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន រួច​បាន​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​នៅខាងមុខ ក៏​វ៉ា​ក់​អើ​នឹង​ម៉ូតូ​រងគ្រោះ បុក​ម៉ូតូ​អាយ​ខន់ គាប​ជាប់​នឹង​ក្បាល​រថយន្ត​អូស​ជាង១០ម៉ែត្រ​ចំណែក​បុរស​ជិះ​ម៉ូតូ បាន​ចេញពី​កង់​រថយន្ត បណ្តាលអោយ​រងរបួស​បែក​នឹងរ​យាស់​សាច់​ប្រអប់ជើង​ស្តាំ​យ៉ាងធ្ងន់ធ្ងរ ។

ក្រោយ​កើរ​ហេតុ​ភ្លាម​ជនរងគ្រោះ​ត្រូវបាន​រថយន្ត សាមុយ​ក្លីនិក សួគ៌ា មក​ដឹង​ទៅ​សង្គ្រោះ ដោយឡែក​រថយន្ត​បង្ករ​នឹង​ម៉ូតូ​រងគ្រោះ ត្រូវបាន​នគរ​បាលច​រា​ចរណ៍​ខណ្ឌ​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រងចាំ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕

vlcsnap-error017 vlcsnap-error856 vlcsnap-error335

ប្រភព៖CTV8HD