រថយន្តធុនត្រាបើកលឿនឡើងឃឿនជ្រុលបុកបង្គោលភ្លើងបាក់អស់មួយដើមរៀបស្មើដល់ដី

ភ្នំពញ៖បង្គោលភ្លើងមួយដើមបានបាក់រៀបស្មើដល់ដីដោយសារតែរថយន្តម៉ាកធុនត្រាមួយគ្រឿងបើកក្នុងល្បឿនលឿនហើយរ៉េចង្កូតឡើង ឃឿនសួនច្បារជ្រុលបុកបង្គោលភ្លើងកាលពីវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៦ នៅចំណុចមុខផ្សារស្ទឹងមានជ័យថ្មី ផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកធុនត្រាមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AL 1754 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េតក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតឡើងឃឿនសួនច្បារហើយបានបន្តទៅបុកនិងបង្គោលភ្លើងស្លាកសញ្ញា របស់ក្រុមហ៊ុនលឹមម៉េងបណ្តាលអោយបាក់រៀបស្មើដល់ដី តែសំណាងល្អមិនមានអ្នករងរបួស។ក្រោយពេលកើតហេតុម្ចាស់រថយន្តបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចមូល ដ្ឋានទំនាក់ទំនងហៅនគរបាលចរាចរណ៍ជើងគោករាជធានីមកស្ទូចយកទៅរក្សាទុករងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ។

vlcsnap-error769 vlcsnap-error981 vlcsnap-error347

ប្រភព៖CTV8HD