ក្នុងបញ្ជីរបស់ទស្សនាវដ្តី Forbes វ៉ា្លឌីមៀរ ពូទីនជាប់ជាបុគ្គលមានឥទ្ធិពលបំផុត របស់ពិភពលោក ចំណែកលោកត្រាំជាប់លេខ ២
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានរក្សាតំណែងរបស់គាត់នៅកំពូលតារាងនៃបញ្ជីជនមានឥទ្ធិពលបំផុតរបស់ពិភពលោករបស់ទស្សនាវដ្តី Forbes ឆ្នាំ២០១៦បន្ទាប់ពីរយៈពេលមួយឆ្នាំមកនេះ ដែលក្នុងនោះវិមានក្រឹមឡាំងបានគ្របដណ្តប់កិច្ចការបរទេស ហើយគេមិនបាននឹកនាដល់សហរដ្ឋអាមេរិក ដែលមានមេដឹកនាំគ្មានឥទ្ធិពល បារ៉ាក់ អូបាម៉ា នោះទេ។ ប្រធានាធិបតីជិតចេញពីតំណែង ដែលសល់ពេល ១ ខែក្នុងសេតវិមានរូបនេះ បានធ្លាក់ទៅលេខ ៤៨ ក្នុងបញ្ជីរបស់ Forbes ។
អ្នកស្នងតំណែងបន្តពីលោកអូបាម៉ា គឺលោកត្រាំ បានឡើងពីលេខ ៧២ មកលេខ ២ ក្នុងបញ្ជី និងអាចប្រជែងយកលេខ ១ ពីលោកពូទីនក្នុងរយៈពេល ១២ ខែខាងមុខ។ មេដឹកនាំអាល្លឺម៉ង់ លោកស្រី អ៊ែនជែឡា មឺគែល ជាប់លេខ៣ ប្រធានាធិបតីចិន ស៊ីជីនពីង ជាប់លេខ ៤ និងសម្តេចប៉ាប ហ្វ្រង់ស៊ីស នៅលេខ។ ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក លោក ម៉ាក ហ្សាក់ឃើបឺក បានផ្លោះពីលេខ ១៦ មកលេខ ១០ ហើយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជាប់លេខ ៤៣៕
ប្រភព៖CTV8HD