កម្ពុជាទទួលបានមេដាយចំនួន ៤៦គ្រឿងបន្ថែមទៀត

ការប្រកួត​កីឡា​តេ​ក្វាន់​ដូ I.T.F ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី១នៅ​ថ្ងៃទី១៣ធ្នូ ដែលជា​ថ្ងៃ​ប្រកួត​ទី២នោះ កម្ពុជា​ទទួលបាន​មេដាយ​ចំនួន ៤៦ គ្រឿង​បន្ថែមទៀត ដោយ​មេដាយមាស ២៧ គ្រឿង មេដាយប្រាក់ ៨គ្រឿង នឹង​មេដាយ​សំរឹទ្ធ ១១គ្រឿង។ ម៉ាឡេស៊ី ទទួលបាន​មេដាយ​ចំនួន ២៧ គ្រឿង ដោយ​មេដាយមាស ៤ គ្រឿង មេដាយប្រាក់ ៨ គ្រឿង នឹង​មេដាយ​សំរឹទ្ធ ១៥ គ្រឿង សឹង្ហ​បុរី​ទទួលបាន​ចំនួន ១០ គ្រឿង ដោយ​មេដាយមាស ១គ្រឿង មេដាយប្រាក់ ៣គ្រឿង​នឹង​មេដាយ​សំ​រឺ​ទ្ធ ៦គ្រឿង ថៃ​ទទួលបាន​មេដាយ​ចំនូ​ន ៧គ្រឿង ដោយ​មេដាយប្រាក់ ១គ្រឿង នឹង​មេដាយ​សំរឹទ្ធ ៦គ្រឿង វៀតណាម​ទទួលបាន​មេដាយ​ចំនួន ២៤គ្រឿង ដោយ​មេដាយប្រាក់ ១២គ្រឿង មេដាយ​សំរឹទ្ធ១២គ្រឿង។

វិញ្ញាសារ​ប្រយុទ្ធ បុរស​ទម្ងន់ ៥០ គីឡូក្រាម​មេដាយមាស បាន​ទៅ​កីឡាករ​កម្ពុជា​បុត្រ សេរី​គង្គារ កម្ពុជា មេដាយប្រាក់​បាន​ទៅ​កីឡាករ​វៀតណាម​Li Chi Luan និង​មេដាយសំរិទ្ធ​បាន​ទៅ​កីឡាករ ម៉ាឡេស៊ី​KohRen Kang។វិញ្ញាសារ​ប្រយុទ្ធ បុរស​ទម្ងន់ ៥១ គីឡូក្រាម​មេដាយមាស បាន​ទៅ​កីឡាករ​កម្ពុជា​សុខ ស៊ុយ​ណា​ម មេដាយប្រាក់​បាន​ទៅ​កីឡាករ​វៀតណាម​Vo Van Ngoan  មេដាយសំរិទ្ធ​បាន​ទៅ​កីឡាករ​កម្ពុជា​ស៊ុយ គឹម​កី​ហេង​Su Kemliheng ។វិញ្ញាសារ​ប្រយុទ្ធ នារី ទម្ងន់ ៥៧ គីឡូក្រាម​មេដាយមាស បាន​ទៅ​កីឡាការិនី​កម្ពុជា​នាង សីហា កម្ពុជា មេដាយប្រាក់​បាន​ទៅ​កីឡាការិនី​វៀតណាម​Le Minh Hao និង​មេដាយសំរិទ្ធ​បាន​ទៅ​កីឡាការិនី​កម្ពុជា​បឹង កម្រិត កម្ពុជា ។

វិញ្ញាសារ​ប្រយុទ្ធ​ឯ បុរស​ទម្ងន់ ៦៣ គីឡូក្រាម​លេខ មេដាយមាស​ទៅ​កីឡាករ​កម្ពុជា​កែវ សំណាង មេដាយប្រាក់​បាន​ទៅ​កីឡាករ​កម្ពុជា​ថៃ ធៀន​ឡុង Thai Theanlong មេដាយសំរិទ្ធ​បាន​ទៅ​កីឡាករ​សឹង្ហ​បូរី Pary MithunRagav សឹង្ហ​បុរី ។ វិញ្ញាសារ​ប្រយុទ្ធ បុរស​ទម្ងន់ ៦៤ គីឡូក្រាម​មេដាយមាស បាន​ទៅ​កីឡាករ កម្ពុជា​ប៉ាល់ ជី​វ័​ន្ដ មេដាយ ប្រាក់​បាន​ទៅ​កីឡាករ​ម៉ាឡេស៊ី​Ong Zhi Xian មេដាយសំរិទ្ធ​បាន​ទៅ​កីឡាករ កម្ពុជា​តាំង សឿ​សុង។វិញ្ញាសារ​ប្រយុទ្ធ បុរស​ទម្ងន់ ៦៤ គីឡូក្រាម​មេដាយមាស បាន​ទៅ​កីឡាករ កម្ពុជា​ឃឿន ប៊ុនឡុង មេដាយប្រាក់​បាន​ទៅ កម្ពុជា​សុភ័ក្ត្រ ចាន់​បុត្រ មេដាយសំរិទ្ធ​បាន​ទៅ​កីឡាករ​វៀតណាម​Nguyen PhuocLoc ។

វិញ្ញាសារ​ប្រយុទ្ធ បុរស​ទម្ងន់ ៧១ គីឡូក្រាម​មេដាយមាស បាន​ទៅ​កីឡាករ​កម្ពុជា ឱក សំនៀង មេដាយប្រាក់​បាន​ទៅ​កីឡាករ កម្ពុជា​ដេ​ត សីហា មេដាយសំរិទ្ធ​បាន​ទៅ​កីឡាករ សឹង្ហ​បុរី Ong John Kgee។ វិញ្ញាសារ​ប្រយុទ្ធ​ឯក​ត​ជន បុរស​ទម្ងន់​លើ៧៥ គីឡូក្រាម​មេដាយមាស បាន​ទៅ​កីឡាករ​កម្ពុជា​ឃឿន ប៊ុន​លាង មេដាយប្រាក់​បាន​ទៅ​កីឡាករ វៀតណាម Diep Dong Anh មេដាយសំរិទ្ធ​បាន​ទៅ​កីឡាករ ម៉ាឡេស៊ី Fan RuiHern ។ ប្រយុទ្ធ​ឯក​ត​ជន បុរស​ទម្ងន់ ៧៨ គីឡូក្រាម​មេដាយមាស បាន​ទៅ​កីឡាករ កម្ពុជា​នេ​ត ហាក់​លី មេដាយប្រាក់​បាន​ទៅ​កីឡាករ វៀតណាម Nguyen Van Toan មេដាយសំរិទ្ធ​បាន​ទៅ​កីឡាករ សឹង្ហ​បុរី Chew KengKok ។

វិញ្ញាសារ​ប្រយុទ្ធ​ឯក​ត​ជន បុរស​ទម្ងន់ ៨៥ គីឡូក្រាម​មេដាយមាស បាន​ទៅ​កីឡាករ​កម្ពុជា​ស៊ា​ង អេង​ហ៊ុយ មេដាយប្រាក់​បាន​ទៅ​កីឡាករ កម្ពុជា​ទ្រី វរ​ល័ក្ខណ៍ មេដាយសំរិទ្ធ​បាន​ទៅ​កីឡាករ វៀតណាម Ho Tran Hoang Nhan ។វិញ្ញាសារ​ប្រយុទ្ធ បុរស​ទម្ងន់​លើ ៨៥ គីឡូក្រាម​លេខ ១បាន​ទៅ​កីឡាករ កម្ពុជា​ជា ច័ន្ទ​ឡា​មេដាយប្រាក់ បាន​ទៅ​កីឡាករ សឹង្ហ​បុរី Eric Ko Ping How មេដាយសំរិទ្ធ​បាន​ទៅ​កីឡាករ ម៉ាឡេស៊ី Chua Lian Hong ។វិញ្ញាសារ​ប្រយុទ្ធ​ជា​ក្រុម​បុរស មេដាយមាស​បាន​ទៅ​ក្រុម​កម្ពុជា មេដាយប្រាក់​បាន​ទៅ​ក្រុម​វៀតណាម នឹង​មេដាយ សំរិទ្ធ បាន​ទៅ​ក្រុម ម៉ាឡេស៊ី។វិញ្ញាសារ​ប្រយុទ្ធ​ឯក​ត​ជន នារី​ទម្ងន់ ៤៥ គីឡូក្រាម​មេដាយមាស បាន​ទៅ​កីឡាការិនី កម្ពុជា​ស្រ៊ី​វ សូ​រ៉ា​ក់​ភី​មេដាយប្រាក់​បាន​ទៅ​កីឡាការិនី​កម្ពុជា​ស្រ៊ុន​ចាន់នី​ម​មេដាយសំរិទ្ធ​បាន​ទៅ​កីឡាការិនី​ថៃ​PongpanTungkasamit ។

វិញ្ញាសារ​ប្រយុទ្ធ​ឯក​ត​ជន នារី​ទម្ងន់ ៤៦ គីឡូក្រាម​មេដាយមាស បាន​ទៅ​កីឡាការិនី កម្ពុជា​ទុន សុវិជ្ជា មេដាយប្រាក់​បាន​ទៅ​កីឡាការិនី​វៀតណាម​Nguyen Thi KimNganមេដាយសំរិទ្ធ​បាន​ទៅ​កីឡាការិនី​ថៃ hueanmuan gKerdsiri ។ ប្រយុទ្ធ​ទម្ងន់៥១គីឡូក្រាម​នារី​មេដាយមាស​បាន​ទៅ​កីឡាការិនី កម្ពុជា​រ៉​យ ម៉ូ​លីកា​មេដាយប្រាក់ ទៅ​កីឡាការិនី ម៉ាឡេស៊ី Gan Wen Ya នឹង​លេខ ៣បាន​ទៅ​កីឡាការិនី​វៀតណាម​Nguyen ThiBoi Ngoc ។

វិញ្ញាសារ​ប្រយុទ្ធ​ឯក​ត​ជន នារី​ទម្ងន់ ៥៧ គីឡូក្រាម​មេដាយមាស បាន​ទៅ​កីឡាការិនី​កម្ពុជា​តាន់ ជី​ប៉ូ មេដាយប្រាក់​បាន​ទៅ​កីឡាការិនី វៀតណាម DanhTuyet Lai នឹង​មេដាយប្រាក់ បាន​ទៅ​កីឡាការិនី​កម្ពុជា​លឹម ខេង ។
វិញ្ញាសារ​ប្រយុទ្ធ​ឯក​ត​ជន នារី​ទម្ងន់ ៧៥ គីឡូក្រាម​មេដាយមាស បាន​ទៅ​កីឡាការិនី កម្ពុជា​រស់ ស្រី​និ​ច មេដាយប្រាក់​បាន​ទៅ​កីឡាការិនី ម៉ាឡេស៊ី Ho Chai Jing សំរិទ្ធ​បាន​ទៅ​កីឡាការិនី កម្ពុជា ជុំ គឹម​ទាវ។វិញ្ញាសារ​ប្រយុទ្ធ​ជា​ក្រុម​នារី មេដាយមាស​បាន​ទៅ​ក្រុម​កម្ពុជា ប្រាក់​បាន​ទៅ​ក្រុម​ម៉ាឡេស៊ី នឹង​សំរិទ្ធ ទៅ​ក្រុម​វៀតណាម៕

15541291_979708768800006_3444853480229100978_n [800x600]

photo_2016-12-13_13-14-00 [800x600]ប្រភព៖CTV8HD