នោះ !! ឮថាប្ដីជាមន្ត្រីយោធា តែវាយប្រពន្ធ រហូតដល់ថ្នាក់នេះ​

ខេត្តកណ្ដាល៖ យោងតាម​សេចក្ដីរាយការណ៍(បឋម)ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី២៦ធ្នូ២០១៦នេះ មាន​ករណី​ហិង្សា​គ្រួសារ​មួយ​បានកើត​ឡើង នៅ​ភូមិ​លេខ៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល ដោយមាន​ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​ឈ្មោះ ស្រី ល័​ក្ខ បាន​របួស​យ៉ាង​ដំ​ណុំ ខណ:ត្រូវបាន​អ្នកជិតខាង​ជួយ​ដឹក​យកទៅ​មណ្ឌល​សុខភាព​ឃុំ ស្វាយ​រលំ។

ចំណែកឯ​ប្តី​មិនទាន់​ស្គាល់ឈ្មោះ​ទេ ជា​មន្ត្រី​យោធា ទើប​មក​ស្នាក់​នៅចាំ​ដី អោយ​ឯកឧត្តម ព្រំ ឌិន បាន​រត់​គេចខ្លួនបាត់​បន្ទាប់ពី​បង្ក​រួច។

បច្ចុប្បន្ន​កម្លាំង​ប៉ុស្តិ៍​ស្វាយ​រលំ កំពុង​ស្រ​វ​ជ្រាវ​រក​ចាប់ខ្លួន ឯ​ស្ត្រី​រងគ្រោះ​កំពុង​ត្រូវ​អ្នកជិតខាង​ជួយ​បញ្ជូនទៅ​មន្ទីរ​ពេ​ព្យ​ជ័យជំនះ​ហើយ ដោយ​ស្ថានភាព​របួស​មាន​សភាព​ធ្ងន់ធ្ងរ ពេទ្យ​ឃុំ មិន​ហ៊ាន​ទទួល​ទេ៕

2016-12-26_11.55.44ប្រភព៖CTV8HD