vlcsnap-1535-03-06-15h06m17s713

បន្ទាប់ពី​បើក​ហឹប​វិញ្ញាសារ​ដល់​បេក្ខជន​ប្រលង​ចូល​បំរើ​ការងារ​ក្របខណ្ឌ​ក្រសួង​សាធារណៈ​ការណ៍ និង​ដឹក ជ​ញ្ជូ​ន​ឯកឧត្តម ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការណ៍ និង​ដឹក​ជ​ញ្ជួ​ន បាន​មានប្រសាសន៍ថា ការប្រលង​នៅ​ឆ្នាំនេះ​គឺ​ខុស​នឹងឆ្នាំមុនៗ ត្រង់​លំ​ហាត់​វិញ្ញាសារ​ច្រើនជាង​មុន និង​ជាពិសេស ឆ្នាំមុនៗ ក្រសួង​មាន​គោល​ការ៤០%សម្រាប់​មន្ត្រី​ជាប់កិច្ចសន្យា​របស់​ក្រសួង តែ​ក្នុងឆ្នាំនេះ​មិនមាន​ទេ គឺ​ប្រលង​ដោយ សមត្ថភាព​ទាំងអស់គ្នា​មិន​ថា​មន្ត្រី​ជាប់កិច្ចសន្យា​ក្រសួង​ឬ​បេក្ខជន​ដាក់ពាក្យ​ប្រលង​នោះទេ លើកលែង​តែមាន​គោល​ការ មួយចំនួន​ដែលមាន​ចំពោះ​បេក្ខជន​ជា​ស្ត្រី នឹង​ជនពិការ ដែល​ក្រសួង​មុខងារ​សា​រណៈ​កំណត់អោយ។ ការរៀបចំ​ដាក់ វិញ្ញ​សារ​ចូលក្នុង ហឹប​មានការ​ចូក​រួម​ពី​អង្គភាព​បង្ក្រាប​អំពើពុករលួយ និង​ក្រសួង​មុខងារសាធារណៈ ហើយក៍​មាន កាំ​មេ​រ៉ា​ថត​ជាប់​គ្រប់ ពេល និង​រាល់​សក​ម្ម​ភាព​នានា​ពាក់ព័ន្ធ​វិញ្ញាសារ នឹង​ការប្រលង​គឺ​ធ្វើការ​សហការ​ជាប់​ជាមួយ អង្គភាព​បង្ក្រាប​អំពើ​ពុករលួ​យ ហើយ​ការកែទម្រង់​នេះ​ក៍​ជាការ​កែទម្រង់​ក្នុង​យុទ្ធនាការ ១០០ថ្ងៃ របស់​ក្រសួង សារ​ធា​រណៈ​ការណ៍ និង​ដឹកជញ្ជូន ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដាក់​ឲ្យ៕

vlcsnap-7537-01-10-01h23m09s863

vlcsnap-1414-05-19-15h33m11s359

ប្រភព៖CTV8HD