vlcsnap-1307-09-28-22h08m41s277

ភ្នំពេញ ៖សាលា​ធម្មសភា​ រួមនឹងសមិទ្ធិផលនានាជាច្រើនទៀត ស្ថិតក្នុងវត្តតាំង​រនាម ​សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវបាន​ប្រារព្ធ​ពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្ដម ប៉ា ​សុជាតិ​វង្ស ​អភិបាល​រាជធានីភ្នំពេញ។

ក្នុងមតិស្វាគមន៍លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានអោយដឹងថា វត្តតាំង​រនាម ជា​វត្តមួយ​ស្ថិត​ក្នុង​ភូមិ​ប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ដើមឡើយ​ជាទីតាំង​ព្រៃរនាម ដែលមានប្រជាពលរដ្ឋ​បានមក​ប្រមូល​ផ្តុំគ្នារស់នៅច្រើន ហើយពុំទាន់មានទីតាំង​សម្រាប់ធ្វើបុណ្យទាន ដោយជំហាន​ដំបូងគឺចាប់ផ្តើមសង់ជារោង​សក្ការៈ​តូច​មួយដោយមានប្រក់ស្លឹក និងស្បូវ​​បណ្តោះ​អាសន្ន ក្រោយមក​ក៏បានប្រែក្លាយទីតាំងនេះទៅជាវត្ត នៅក្នុងឆ្នាំ១៦០៨ ដោយដាក់ឈ្មោះថា វត្តតាំងរនាម ទៅតាមលក្ខណៈភូមិសាស្ត្រ ជាក់ស្តែងដែលជាព្រៃរនាម។ ក្នុងរបបប្រល័យ​ពូជ​សាសន៍ ប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ សំណង់​​ទាំងឡាយរបស់វត្តត្រូវបានពួកវា បំផ្លិចបំផ្លាញខ្ទេច​ខ្ទី​ស្ទើរគ្មានសល់ គឺនៅសល់តែតួព្រះវិហារប្រមាណ៤០%ប៉ុណ្ណោះ។ នៅឆ្នាំ១៩៨១ វត្តនេះ ត្រូវ​បានបើកឲ្យដំណើរការឡើងវិញ។

vlcsnap-4357-06-29-14h57m18s618vlcsnap-1426-07-02-04h17m54s260

ប្រភព៖CTV8HD