vlcsnap-9194-12-17-01h39m03s846

ឯកឧត្តម អិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ លើកឡើងថា សេរីភាពក្នុងការបង្កើតអង្គការសហជីប ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង។ ក្នុងការបង្កើតច្បាប់សហជីបគឺមានភាពល្អច្រើនជាងមុន ក្នុងនោះសេរីភាពក្នុងការបង្កើតអង្គការ  ត្រូវបាន លើកទឹកចិត្តយ៉ាងខ្លាំងព្រោះថា ឆ្លងតាមដំណាក់កាលនៃការរៀបចំច្បាប់ពីមុនតាំងពីកំរិត ២៥% ជាក្រុមដើម្បីបង្កើត បាន សហជីបណាមួយ ទីបំផុតសល់តែ១០នាក់ទេ នេះហើយបង្ហាញពីឆន្ទះរបស់រាជរដ្ឋាភិបាលក៍ដូចជាក្រសួង ការងារ និងបណ្តុះបណ្តាលេះវិជ្ជាជីវៈ  ប្រកាសក្នុងការផ្តល់សិទ្ធដល់បងប្អូនកម្មករ និយោជិករបស់យើង ក្នុងការបង្កើតអង្កការ សហជីប ក្នុងនោះលក្ខខ័ណ្ឌក្នងការ ឈរឈ្មោះជាថ្នាក់ដឹកនាំសហជីប ត្រូវបានបន្ធូបន្ថយ ពីមុនចាប់ពីអាយុ ២៥ឆ្នាំ តែឥលូវត្រឹមតែអាយុ ២០ឆ្នាំក៍អាចឈរឈ្មោះជាថ្នាក់ដឹកនាំសហជីបបានដែរ ហើយក្រសួងក៍មានការលុបចោល ការធ្វើលិខិតថ្កល់ទោសរបស់ថ្នាក់ដឹកនាំ សហជីបទាំងបីគឺ ប្រធាន អនុប្រធាន និងលេខាធិការសហជីប ដែលពីមុន ក្រសួងតម្រូវអោយធ្វើលិខិតថ្កល់ទោស តែឥលូវគ្រាន់តែសរសេរខ្លួនឯងថាខ្លួនមិនមានពាក់ព័ន្ធ និងជាប់ទោសអី្វទេ ដោយខ្លួនឯង ហើយក៍ត្រូវទទួលខុសត្រូវដោយខ្លួនឯងដែរ ។នេះជាការថ្លែងរបស់  ឯកឧត្តម អិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ ក្នុងកម្មវិធីសន្និសិទថ្នាក់ជាតិស្តីពី ទំនាក់ទំនងវិជ្ជាជីវៈ លើកទី៧ ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ក្រោមប្រធានបទ៖ ​ភាពចាស់ទំ និងការប្តេជ្ញា ដើម្បីការរីកចម្រើន របស់មូលនិធិ ក្រុមប្រឹក្សារអជ្ញាកណ្តាល នាព្រឹកថ្ងៃទី ៥ ​ខែកក្កដា នៅសណ្ធាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល៕
vlcsnap-0630-03-09-17h50m00s274vlcsnap-2095-12-17-14h56m43s284

ប្រភព៖CTV8HD