ចំណាយលុយ​ជាង៦២លាន់​ដុល្លារ​ក្នុងការ​សាងសង់​ធ្វើ​ផ្លូវ២១បេ​ត្រូវ​ពលរដ្ឋ​រិះគន់ថា​កំពុង​សាងសង់​គ្មាន គុណភាព

ខេត្តកណ្តាល៖ ផ្លូវ​ធ្វើ​ទើប​បានតែ​ជាង១០គីឡូម៉ែត្រ មាន​កន្លែង​ខ្លះ​ខូច​បាក់ស្រុត​ទៅហើយ អាណិត​រាជរដ្ឋាភិបាល​ណាស់ សូម​ក្រសួង​ពាក់ព័ន្ធ មេត្តា​ពិនិត្យ​គុណភាព​ឱ្យបាន​សុ​ក្រិត​ផង​ពលរដ្ឋ​លើកឡើងថា ភាពមិនប្រក្រតី សង្ស័យ​មានការ​កិបកេង និង​ខុស​បច្ចេកទេស​នេះ បានបង្ហាញ​ពី​សកម្មភាព​ចាប់តាំងពី​ការផ្ដើម​ស្ថាបនា​ផ្លូវ​នេះ​មក​ម្លេះ ក្រាលផ្លូវ​ធ្វើ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា និង​ចាក់​កៅស៊ូ​ស្តើង។ដោយសារតែ​គ្មាន​ការឈូសឆាយដី រៀបចំ​ចាក់ដី​ថ្មី រើកកាយ​ធំដុំ​នោះទេ ដោយ​គ្រាន់តែ​កាយ​ថ្នល់​ចាស់ ហើយ​ចាក់​អាច​ម៏​ដី​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ក៏​ចាប់​ផ្ដើមធ្វើ​ផ្លូវ​តែម្ដង។ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ២១បេ​នេះ បាន​រអ៊ូរទាំ​និង​ហួសចិត្ត​យ៉ាងខ្លាំង​ពី​របៀប​ស្ថាបនា​ផ្លូវជាតិ​លេខ២១បេ​នេះ ដោយសារ​មើលទៅ សាច់​ថ្នល់​ស្ដើង ហើយ​ប្រេះបណ្ដើរៗហើយ​ហ្នឹង និយាយ​រួម គ្រាន់តែ​មើលទៅ ក៏​ដឹងថា​គ្មាន​គុណភាព​បាត់​ហើយ ព្រោះ​ទាំង​បច្ចេកទេស និង​គុណភាព​ថ្នល់​កៅស៊ូ គឺ​គ្មាន​កន្លែង​ណា​មើលទៅ​ពេញភ្នែក​នោះទេ ដោយសារ​គេ​ឃើញ​ថ្នល់​មានការ​ជួសជុល​តាម​ក្រោយបណ្ដើរៗហើយ​ហ្នឹង រីឯ​កំរាស់​មើ ល​ទៅ​ឃើញ​ស្ដើង ហើយ​បើ​និយាយ​ពី​ជ្រុង​ខាង​ផ្លូវ​វិញ ឃើញ​សុទ្ធតែ​គ្រួស មិនមាន​គុណភាព​នោះទេ ខណៈ​ផ្លូវ​កំពុងតែ​ស្ថាបនា​បាន​ប្រមាណ​ជា១០គីឡូម៉ែត្រ​ទៅហើយ។ពលរដ្ឋ​រស់នៅ​ក្បែរផ្លូវ អ៊ុំ​ស្រី ប៉ែន ស៊ុន​ឌី និង​អ៊ុំ​ប្រុស តឹ​ម ហួន នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង បាន​សំដែង​ពី​ការហួសចិត្ត(………សម្លេង​អ៊ំស្រី​ស៊ុន​ឌី​ទាំង​ស្រុក…….. )សោកស្ដាយ​យ៉ាងខ្លាំង ដោយសារ​ផ្លូវ​ធ្វើ​គ្មាន​គុណភាព​បង្ហិន​តែ​លុយ​រដ្ឋ​ចោលទទេៗ ពិតជា​អាណិត​រដ្ឋ​ភិ​បាល​ណាស់ ដែល​ខំ​ខ្ចីប្រាក់​ពី​បរទេស​មក​សាងសង់​ផ្លូវ​ជូន​រាស្ត្រ។រឿងនេះ សារ​ព​ត៏​មាន​មិនអាច​សុំ​ការឆ្លើយបំភ្លឺ​ពី​ខាង​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​នេះ​នៅឡើយ​ទេ ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជ​ញ្ចូ​ន ឯកឧត្តម វ៉ា សឹម​សុរិយា បាន​ពន្យល់​តាម​ទូរស័ព្ទ​ថា ផ្លូវ​នេះ គឺ​មិនទាន់បាន​សាងសង់​រួចរាល់​នៅឡើយ​ទេ កុំ​ទាន់​ថា គុណភាព​អន់ មិនត្រូវ​ទៅតាម​ស្តង់ដា។ ប្រសិនបើ ផ្លូវ​នេះ​ធ្វើ​រួច ហើយ​គ្មាន​គុណភាព​ដូចជា​ការលើកឡើង​មែន​នោះ ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធ​សាងសង់​នេះ គឺ​ត្រូវតែ​ទទួលខុស​ត្រូវជា​ដាច់​ខាត់។

គួរ​បញ្ជាក់ដែរថា តាម​គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ២១ នឹង​ត្រូវការ​រយៈពេល៣០ខែ ចែកជា៣ដំណាក់កាល ដំណាក់កាល​ទីមួយ គឺ​ចាប់ពី​រង្វង់​មូល​តាខ្មៅ រហូតដល់​កែង​ផ្លូវ​លេខ១១៥ ក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ចម្ងាយ២,១៦០គីឡូម៉ែត្រ មាន​ទំហំ​ទទឹងផ្លូវ១៧ម៉ែត្រ​ហើយ​ដំណាក់កាល​ទី២ ពី​កែង​ផ្លូវ១១៥ដល់​ចំណុច​វត្ត​ឈូង​លាប ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អា ង ត្រង់​គីឡូម៉ែត្រ​លេខ១១បូក២០០ ដែលមាន​ទំហំ២១ម៉ែត្រ និង​ដំណាក់កាល​ទី៣ ពី​វត្ត​ឈូង​លាប រហូតដល់​ព្រំដែន​ជ្រៃ​ធំ មាន​ទំហំ១១ម៉ែត្រ។ផ្លូវ​នេះ​មាន​ប្រវែង៦៣.៦៥០គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ចាក់​កៅស៊ូ អ៊ុត​បេ​ទី​មមី​ន័​រ កម្រាស់៧សង់ទីម៉ែត្រ និង​ត្រូវ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង៦៤លាន​ដុល្លារ ( នោះ​មិនទាន់​គិតដល់​សំណង​ផលប៉ះពាល់ ជាមួយ​ប្រជាពលរដ្ឋ​នោះទេ )។ផ្លូវ​នេះ​មាន​សំណង់​ស្ពាន លូ រហូតដល់​ទៅ៥៧ ហើយ​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ម៉ៅការ​សាងសង់​គឺ ក្រុមហ៊ុន​ហាន់ ស៊ីន របស់​ប្រទេស​កូរ៉េ ព្រមទាំង​ជា​កម្ចី​របស់​ធនាគារ​អា​ហ​រ័​ណ​នីហរ័ណ​សាធារណៈរដ្ឋ​កូរ៉េ។

vlcsnap-1018-07-26-07h37m34s171 vlcsnap-2680-01-14-01h45m21s578 vlcsnap-3638-03-13-19h24m02s417 vlcsnap-5282-12-20-01h23m39s630

សូមទស្សនាវីដេអូខាងក្រោម

ប្រភព៖CTV8HD