បទល្មើស​នេសាទ​ត្រី នៅ​រដូវ​ហាមឃាត់​នៅតែមាន​បន្ត

បទល្មើស​នេសាទ​ត្រី នៅ​រដូវ​ហាម​ឃាត មាន​ច្រើន​កន្លែង នៅក្នុង​ទឹកដី ខេត្តពោធិ៍សាត់ ជំនាញ​ចុះ​ធ្វើ​ការមិន​បង្ក្រាប​ស្របពេល​ទឹកទន្លេ កំពង់តែ​សម្រុក​ឡើង​ខ្លាំង ដើមខែ​សីហា​ឆ្នាំ2016 នេះ​ជា​រដូវ បិទ​នេសាទ​មិនឱ្យ​មានការ​នេសាទ​ត្រី​គ្រប់​ប្រភេទ ព្រោះ​ដល់ រដូវ​ត្រី​ពង​កូន អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ ដាក់​កាត់​ព្រែក សាច់​ស្បៃ​មុង និង(ប)   ចាប់​កូន​ត្រី​ចម្រុះ និង​កំពុងតែ​មមាញឹក​ធ្វើ​សកម្មភាព​បោះបង្គោល​មាន​ព្រោងព្រាត របាំង រាំង ផ្ចឹ​ត​ព្រែក ធ្វើអោយ​រាំងស្ទះ ចរាចរណ៍​ផ្លូវ​ទឹកត្រី​មច្ឆា​គ្រប់​ប្រភេទ មិនអាច​ស្វែងរក​ចំណី និង​ពង​កូន នៅ​រដូវវស្សា ដែល​គេ​ស្គាល់ឈ្មោះ (១) ស៊ិន​ចាន់​សាន (២)ឈ្មោះ​ចេង (៣)និល (4)ឈ្មោះ​តាឡុ​ក (៥)ឈ្មោះ​ម៉ៅ (6)បង​ឡែ​ម និង(7) សុ​សៀ ហៅ ហៀ​ម ខាងលិច​អ្នកតា​ជ័យ​សង្គ្រាម ចំនុច​ក្រឡុក​សាច់ អរ ភូមិ​កំពង់​ប្រាក់​ឃុំ ថ្នា​ន​អ​ន្សា​រ  ស្រុក​ក្រគរ និង​ខាងកើត​អ្នកតា​ជ័យ​សង្គ្រាម​ដែល​គេ​ស្គាល់ឈ្មោះ​នាក់​ដាក់​ស្បៃ​មុង និង (1)ឈ្មោះ​ផេង​ចំនុច​តា​វែង (2)ឈ្មោះ​ចេង (3)ឈ្មោះ​ចា​រ្យ​ចំនុច​យាយ​សុខ​ជ្រួយ​ផ្កាយ (4)ឈ្មោះ​ភឿន (5)ឈ្មោះ​ង៉ា (6)ឈ្មោះ រិ​ទ្ធ ចុង​ភ្នាស ឃុំ កំពង់​លួង (7)ឈ្មោះ​មិត្ត (8)ឈ្មោះ​គុ​ន្ធា​ចំនុច​កំ​អួ​តេ (9)ឈ្មោះ​មឹុ​ង​ធា​រី (10)ឈ្មោះ វី ចំនុច​យាយ​មាស (11)ឈ្មោះ យឿន ចំនុច​កំពង់​វាល​ធំ (12)ឈ្មោះ​ឡូ​ន (13)ឈ្មោះ ថា ចំនុច​ជ្រួយ​ស្តី(14)ឈ្មោះ​ឆា​លី​ចំនុច​ផ្លូវ​ជ័យ ឃុំ​ក្បាល​ត្រាច (15)ឈ្មោះ​លាភ (16)ឈ្មោះ​ដា (17)ឈ្មោះ​លាង មុខ​ថ្គួ​ល ឃុំ​អ​ន្សា​រ​ចំបក់ លើសពីនេះ​ក៏មាន​អ្នក​ឆ្លៀត ដាក់​រាយ​សាច់ ស្បៃ​មុង រួច​ជា​ស្រ​ច​ផងដែរ ដែលមាន​ប្រវែង​ចាប់ពី300ម៉ែ​តទៅ500ម៉ែត ឡើងទៅ វា​ជាស​ញ្ញា​មួយ បញ្ចាក់​ប្រាប់ថា អ្នក​ទាំងនោះ មិន​គោរព​ច្បាប់​ឡើយ។ហើយ​រូបភាព​វីដេអូរ​ទាំងអស់នេះ​ជា​សារ​មួយ ជម្រាប់ជូន​ដល់ មន្ត្រី ជំនាញ

គ្រប់​ជាន់ថ្នាក់​ពាក់ព័ន្ធ នៅ​ខេត្តពោធិ៍សាត់ ពិសេស លោក ស៊ិន​លី នាយ ផ្នែក​រដ្ឋបាល​ជលផល និង​លោក ភុំ វិ​មុ​ល នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល  ជា​ប្រធាន សូម​ចាត់  វិធានការ​ឱ្យបាន​ទាន់ពេលវេលា ជៀសវាង​ការបាត់បង់ នឹង​ថយចុះ​បរិមាណ​ត្រី​មច្ឆា​ជាតិ ដោយសារតែ​ជន​មួយ​ក្តាប់​តូច​មិនបាន​គិតពី​ផលប្រយោជន៍​រួម។ប្រជាពលរដ្ឋ​ដែល​ប្រកប​របប​នេសាទ​ល័​ក្ខ​ណះ​គ្រួ​សារបាន​ប្រាប់​ភ្នាក់ងារ ទូរទស្សន៍​8HD យើង​ថា បទល្មើស​នេសាទ បើ​ជិះ​កាណូត​តាម​ចំនុច​ខាងលើ​មើលទៅ​ឃើញច្បាស់​ចែស ទាំង​ស្បៃ​មុង(ប) និង​អ្នក​កំពុង​ដាំ​បង្គោល រួមទាំង​យាន​ជំ​និ​ស បំរើឱ្យ​បទល្មើស ម៉េច​បានជា​ជំនាញ​គាត់​មិន​ចុះ​ចាប់  ឬ​អ្នក​ទាំងនេះ និយាយ​គ្នា​ត្រូវ​ជាមួយ​មន្ត្រី​ជំនាញ​អស់ហើយ​ទេ​ដឹង បានជា​មិន​ចុះ​ធ្វើការ​បង្ក្រាប។ឃើញតែ​បើកកាណូត កាត់ ឡើង​ចុះ​មិន​អនុវត្តន៍​តាម​អនុសាសន៍ (7)ចំនុចរបស់​សម្តេច​តេ​ជោ​ហ៊ុនសែន និង​សេចក្តីណែនាំ​ថ្មី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ឯកឧត្តម វេន សាខុន ដែល​បាន​ដាក់ចេញ​នូវ​បទបញ្ជា អោយ​មន្ត្រីជលផល​ក្រោម​ឱវាទ ទាំងអស់​ចាប់ពី​ថ្នាក់​នាយដ្ឋាន​រហូតដល់​ថ្នាក់​សង្កាត់​អនុវត្តន៍​អោយបាន​តឹងរឹង​និង​មឺុ​ង​ម៉ាត់​ចំពោះ​ច្បាប់​ស្តីពី​ជលផល។

ពាក់ព័ន្ធ​ករណី​ខាងលើនេះ ទូរទស្សន៍​8HDពុំ​អាច​ទំនាក់ទំនង​ទៅ លោក ពិ​ន្ទ វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល ឃុំ កំពង់​លួង ស្រុក ក្រគរ និង​លោក ស៊ិន លី នាយផ្នែក​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ លោក ភុំ វិ​មុ​ល នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​បាន​ប្រាប់​ភ្នាក់ងារ​ទូរទស្សន៍​8HD យើង​ថា​កំលាំង​ចុះទៅ​ធ្វើ​អស់ហើយ៕

vlcsnap-2016-08-02-11h08m13s91 vlcsnap-2016-08-02-11h09m04s76 vlcsnap-2016-08-02-11h07m50s124 vlcsnap-2016-08-02-11h07m59s214

សូមទស្សនាវីដេអូខាងក្រោម

ប្រភព៖CTV8HD