ភ្នំពេញ៖ កម្មករកម្មការិនីទូទាំងរោងចក្រ ដុង ប៊ូសាំមីត នាំគ្នាប្រឆាំងប៉ះបោរ តវ៉ាជាមួយ សហជីព ខាង ក្រៅ​ដែល តវ៉ាទាមទារឲ្យកម្មករធ្វើកូតកម្មឈប់ធ្វើការ ដោយសារ កម្មការិនី២នាក់ ត្រូវបាន ក្រុមហ៊ុន រំសាយ ​កន្លងមក តែមិនបានសម្រេច បន្ទាប់ពីកម្មករទូទាំងរោងចក្រមិនចូលរួម ធ្វើឲ្យភាគីសងខាង។ ម្ខាងសម្រែក​តាមឃោសនាស័ព្ទ ម្ខាងទៀត កាន់បដា បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង១៥ នាទីព្រឹកថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០១៦ ស្ថិតនៅមុខរោងចក្រ ដុងប៊ូសាំមីត ផ្លូវបេតុងភូមិក្បាលដំរី សង្កាត់កាកាប ខ័ណ្ឌ​ពោធិ៍សែនជ័យ។ បើតាមការឲ្យដឹងពីរដ្ឋបាលបានប្រាប់ថា រោងចក្រខាងលើ មានកម្មករសរុប១០០០នាក់ ​ស្រី៨០០នាក់ ដោយឡែក កម្មកររូបណា ចប់កុងត្រា ក្រុមហ៊ុនមិនបន្តការងារទៀតឡើយ ហើយទូទាត់ជូនពួក​គាត់ ក្នុងហេតុផល រោងចក្រ ពុំសូវបានការងារធ្វើ ក៏ដោយសារ អត់មានអ្នកទិញផលិតផល។​

4 3 2 1

តែទោះជាយ៉ាងណាក៏ដោយ កម្មការិនី២រូបដែលក្រុមហ៊ុនរំសាយ រួមជាមួយ សហជីពស្មារតីកម្មករខ្មែរ តវ៉ាទាមទារ ​ដោយចោទប្រកាន់ថា ដកកម្មករមិនបាន ប្រកាសជូនដំណឹងជាមុន ។ ហេតុផលទាំងនេះ ត្រូវបាន រដ្ឋបាលរោង​ចក្រ ច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ ដោយសំអាងថា កម្មការិនី ទាំង ២នាក់ខាងលើ ចប់កុងត្រាទៅ​ហើយ ទើបក្រុមហ៊ុនរំសាយ ហើយក៏ទូទាត់លុយ និងអនុវត្តន៍ទៅតាម លក្ខខ័ណ្ឌការងារដែរ ។ ក្នុងហេតុការណ៍​ខាងលើ ត្រូវបានកម្មករ ខាងក្នុងរោងចក្រភាគច្រើន នាំគ្នាតវ៉ាប្រឆាំង តប តជាមួយ អ្នកតវ៉ាខាងក្រៅវិញ ។ ​ដោយឡែក មានកម្មការនីមួយរូប បានសម្តែង មតិ ថាចំពោះរូបគាត់កាល បើ ក្រុមហ៊ុនបញ្ឈប់ការងារ សំខាន់​ក្រុមហ៊ុនគោរពទៅតាមច្បាប់ការងារ ជាការប្រសើរ ហើយបាតុ ភាព កម្មការិនី២រូបក្រុមហ៊ុនបញ្ឈប់នោះ ក្រុម​ហ៊ុនក៏បានទូទាត់ ប្រាក់ឈ្នួល ប្រាក់អត្ថប្រ​យោជន៍ជូនពួក គាត់រួចហើយដែរ៕​

ប្រភព៖ CTV8HD