ភ្នំពេញ៖ បុរសម្នាក់ស្រវឹងបើករថយន្តកូរ៉ូឡា ក្នុងល្បឿនលឿនរ៉េចង្កូតពេញផ្លូវ ហើយក៏ជ្រុលទៅបុករថយន្ត ក្រឡុកសុីម៉ងរបស់ក្រុមហ៊ុន ថៃហ្គឺ ដែលបើកបញ្ច្រាស់ទឹសគ្នា បណ្តាលអោយរងការខូច ខាតរថយន្តខ្លួនឯង  ចំណែករថយន្តក្រឡុកសីុម៉ងខូចខាតផ្នែកខាងមុខបន្តិចបន្តួច ។ ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង ២០និង៣០នាទីយប់ថ្ងៃទី ២២ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៧០ កែងផ្លូវR6  ស្ថិតក្នុងសង្កាត់ ទួលសង្កែរខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ រថយន្តបង្ករម៉ាក កូរ៉ូឡា ពណ៍ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 1AF-5521 បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង និងមិនស្គាល់អត្តសញ្ញាណទេ ចំណែករថយន្តរង គ្រោះ ជារថយន្តក្រឡុកសីុម៉ង របស់ក្រុមហ៊ុន ថៃហ្គឺ ពាក់ស្លាកលេខភ្នំពេញ 5A-1448 ។ តាមសំដីអ្នកបើករថយន្ត ក្រឡុកសីុម៉ងបានអោយដឹងថា មុនពេលកើតហេតុរូបគេបើករថយន្តក្រឡុកសីុម៉ង(មានសីុម៉ងពេញ) តាម បណ្តោយផ្លូវលេខ៧០ក្នុងទឹសដៅពីលិចទៅកើត ពេលដែល ធ្វើដំណើរមកដល់ភ្លើងស្តុបផ្លូវR6 ក៏ត្រូវរថយន្តបង្ករ ដែលធ្វើដំណើរបញ្ច្រាស់ទឹសគ្នា ក្នុងល្បឿនលឿន ថែមទាំងរ៉េពេញផ្លូវថែមទៀតផង មកបុកចំពីមុខរថយន្តផ្នែក ខាងស្តាំ បណ្តាលអោយរថយន្តរងគ្រោះរងការខូចខាតផ្នែកខាងមុខទាំងស្រុង ឯរថយន្តក្រឡុកសីុម៉ង់របស់គេវិញ ក៏រងការខូចខាតគួរសមដែរ ។ ប្រភពដដែលបានបន្ថែមទៀតថា នេះសំណាងហើយដែលរូបគេទាញចង្កូតគេច ចេញទៅឆ្វេង បើរូបគេមិនទាញចង្កូតទៅឆ្វេងទេ ម្លេះសមរថយន្តបង្ករបុកចំពីមុខ ចូលក្រោមរថយន្តក្រឡុកសីុ ម៉ង់បាត់ទៅហើយ ហើយប្រហែលជាអាចរងរបួសដល់អ្នកបើកបរថែមទៀតផង ។

4 3 2

បន្ទាប់ពីបុកភ្លាមៗនោះក៏មានតំណាងក្រុមហ៊ុនក្រឡុកសីុម៉ង់មកដល់ដែរ ព្រោះថាក្នុងរថយន្តនោះមានសីុម៉ង់ ពេញ បំណងយកទៅចាក់នៅការដ្ឋានក្បែរកោះពេជ្រ ។ ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានធ្វើការសំរបសំរួលភាគីទាំងសងខាង ។ ក្រោយពីការចរចារគ្នារួចមកខាងរថយន្តបង្ករបានចេញថ្លៃសង ការខូចខាត ចំនួន១០០០ដុល្លា ដល់ក្រុមហ៊ុនក្រឡុកសីុម៉ង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

ប្រភព៖ CTV8HD