សមត្ថកិច្ចនគរបាលស្រុកស្អាងបានធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំ ញៀនខុសច្បាប់ចំនួន៣នាក់ ខណៈពួក គេកំពុងជិះម៉ូតូចែកចាយថ្នាំញៀន។ អធិការនគរបាលស្រុកស្អាងលោកសេងសុជាតិអោយដឹងថាករណីជួញដូរ គ្រឿងញៀនដោយសុខច្បាប់ (ម៉ាទឹកកក)កើតឡើងនៅថ្ងៃទី២១សីហា២០១៦វេលាម៉ោង២២:២០នាទីនៅចំណុច ភូមិសំរោងឃឃុំក្រាំងស្រុកស្អាងខេត្តកណ្តាល។ជនសង្ស័យមាន ០៣នាក់(ឃាត់ខ្លួន)

១ ឈ្មោះធឿនថនភេទប្រុសអាយុ ២៤ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់មានស្រុកកំណើតភូមិតាគល់ឃុំ ក្រាំងយ៉ូវស្រុកស្អាងបច្ចុប្បន្នស្នាក់នៅផ្ទះខាងប្រពន្ធនៅភូមិលេខ៤ឃុំស្វាយរលំស្រុកស្អាងខេត្តកណ្ដាល។

២ ឈ្មោះហួតហីមភេទ ប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិអំពិលលាស់ឃុំ ក្រាំងយ៉ូវស្រុកស្អាងខេត្តកណ្តាល។

៣ ឈ្មោះភនថងភេទប្រុស១៥ឆ្នាំមុខរបរកម្មករលាងម៉ូតូទីលំនៅភូមិតាគល់ឃុំក្រាំងយ៉ូវស្រុកស្អាង។វត្ថុតាង ចាប់យករួមមានម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ០១កញ្ចប់  និងម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដារ  ១២៥cc ពណ៌ខ្មៅ ។

4 3 2 1

លោកអធិការបន្តថានៅថ្ងៃកើតហេតុក្រោយពីទទួលបានពត៌មានថាមានករណីជួញដូរគ្រឿងញៀននៅ ចំណុច កើតហេតុខាងលើកម្លាំងអន្តរាគមន៍ស្រុកស្អាងសហការជាមួយប៉ុស្តិ៍ក្រាំងយ៉ូវបានឃ្លាំចាំនៅ ចំណុចកើតហេតុបាន ប្រទះឃើញជនសង្ស័យជិះម៉ូតូមានគ្នា ០៣នាក់ធ្វើសកម្មភាពជូញដូរគ្រឿងញៀន ក៏បានឃាត់និងរកឃើញ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់រួចក៏បានឃាត់ខ្លួនជនសង្ស័យរួម ទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកស្អាងដើម្បីបន្តប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី៕

ប្រភព៖ CTV8HD