មន្រ្តីជំនាញរដ្ឋបាលព្រៃឈើឃាត់បានរថយន្តសាំយ៉ុងដឹកឈើ១គ្រឿង

ព្រះវិហារ៖លោកជ័យសេដ្ឋា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ឃាត់​រថយន្តសាំ​យ៉ុង១គ្រឿង ពណ៌​ស ស្លា​កលេ​ខៈ ភ្នំពេញ 2N-9508 ដឹកឈើ​ប្រភេទ កូន​ក្រឡឹង និង​បង្កាន់ដៃ ចំនួន​ជាង ៧០ដុំ ស្ថិត​ក្នុងភូមិ​ត្រពាំង​ទទឹម ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ នៅវេលា​ម៉ោង១០ នឹង៣០នាទី​ព្រឹក នា​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១។ រថយន្ត​សាំ​យ៉ុង​ខាងលើ​ដឹកឈើ​ចេញពី​ក្រុង ព្រះវិហារ ខេត្តព្រះវិហារ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ សង្កាត់រដ្ឋបាល​ព្រៃឈើ រវៀង​ឃាត់ បាន​រថយន្ត​ខាងលើ ដោយមាន​ការបញ្ជា​ពី​លោក ស៊ុំ ស៊ី​វុត្ថា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង។

ពេល​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង ឲ្យ​រថយន្ត​សាំ​យ៉ុង​ខាងលើ​បើក​យកមក​រក្សាទុក និង​ដោះស្រាយ នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ប៉ុន្តែ​ម្ចាស់​រថយន្ត​មិន​ព្រម ក៏បាន​ទំលាក់​ឈើ​ចុះ និង​មានការ ឈ្លោះ ប្រកែក​គ្នា​បន្តិចបន្តួច ហើយ​ពេល​ក្រោយ ក៏មាន​ការសម្របសម្រួល ពី​លោកនាយ​សង្កាត់ ជាមួយ ម្ចាស់ រថយន្ត ហើយក៏​បាន​នាំ​រថយន្ត និង​ឈើ​ខាងលើ​យកមក​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង រងចាំ ម្ចាស់​ចូល​ដោះស្រាយ តាមច្បាប់​ស្តី​រដ្ឋបាល​ព្រៃឈើ។សូមបញ្ជាក់៖ សង្កាត់ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង តែងតែ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ ជាប្រចាំ​លើ ដងផ្លូវ​ដូច​ភ្លៀងរលឹម ដោយមាន​ការចង្អុល​ពី​លោក អិុត ភូ​ម៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ ជាពិសេស​ដោយមាន​ការបញ្ជា​ផ្ទា​ល់ពី ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តព្រះវិហារ ផងដែរ៕

vlcsnap-error355 vlcsnap-error657 vlcsnap-error613 vlcsnap-error244សូមទស្សនាវីដេអូខាងក្រោម

ប្រភព៖CTV8HD