​ភ្នំពេញ​៖ តាមសេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៥ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ កុម្ភ​:នេះ លោក​ម៉ា សេរី ដែល​ជា​​ពិធីករ​​​ព័ត៌​មាន​កីឡា​ដ៏​​ល្បីមួយរូបនោះ ត្រូវ​បាន​ទទួលមរណភាព​ហើយ នៅ​ឯ​មន្ទីរពេទ្យ​រុ​ស្ស៊ី ។

លោក​ស្ថិត​ក្នុង​ការ​តាមដាន និង​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ទើបតែ​សម្រេចចិត្ត​បើក​ទម្លាយ​ជា​សាធារណៈ​តាម​រយៈ​អ្នក​ចុះ​ទៅ​សួរសុខទុក្ខ រន្ធត់​ចិត្តនឹង​សម្ដី​របស់​លោក​ដែល​ប្រកាស​សុំ​លា​ទៅ​មុន​ ដែល​មិន​ខុស​ពី​ដឹងខ្លួន​លោក​នឹង​មិន​រស់ ។

បច្ចុប្បន្ន សពរបស់លោក​ ត្រូវបាន​តម្កល់​នៅឯគេហដ្ឋាន​ម្តុំអូបែកក្អម (ជិតកាកបាទក្រហម) ។ គួររំលឹកថា លោក​ម៉ា សេរី មាន​ជំងឺ​មហា​រីក​ថ្លើម ហើយ​បាន​រីក​រាល​ដល់​ក្រពះ និង​ផ្នែក​ផ្សេង​ទៀត​មិន​ខុស​គ្នា​នឹង​ភរិយា​របស់​លោក រិ​ន សា​វេ​ត នោះ​ទេ ទើប​សភាព​ជំងឺ​របស់​លោក​ស្ថិត​ក្នុង​ដំណាក់កាល​ភ័យ​បារម្ភ ៕

6815a359-d122-4b0f-b886-d94dc2db54d5 eed7ad13-fa17-4ad7-a4f0-6dddc2a21526