ខេត្តស្វាយរៀង៖ លោកជំទាវ​ម៉ែន​សំអន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី៧ ខែ​កុ​ម្ភះ ​ឆ្នាំ២០១៧នេះ ​បាន​អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​សក​ម្ម​ភាព​ការងារ​ប្រចាំឆ្នាំ២០១៦ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ២០១៧ របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង​ដែល មាន​ឯកឧត្តម ​លោកជំទាវ​ លោក​លោកស្រី​ ជា​សមាជិក​សមាជិការ​នៃ​អង្គប្រជុំ​ចំនួន​ជិត១០០០នាក់។ ពិធី​នេះ​បាន​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សណ្ឋាគា ​ទន្លេ​វ៉ៃ​គោ​ក្រុង​ស្វាយរៀង។

ឯកឧត្តម ​ម៉ែន​ វិបុល ​បាន​ឡើងរាយការណ៍​ក្នុង​អង្គប្រជុំ​នេះ​ថា​ តាមរយះ​ការរៀបចំ​វេទិការ​សាធារណៈ​នៅ​ឆ្នាំ២០១៦នេះ ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង ​ទទួលបាន​សំណូមពរ​បញ្ហា​ប្រឈម​ចំនួន៦៧ ក្នុងនោះ​កំពុង​ដោះស្រាយ​ចំនួន១៩ មិនទាន់​ដោះស្រាយ​ចំនួន១៤ និង​បាន​ដោះស្រាយ​រួច​ចំនួន៣៤ ដោយ​រាប់ទាំង​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ផ្តល់ជូន​ខេត្តស្វាយរៀង​នូវ​អាគា​សិក្សា ​អាគា​ទីចាត់ការ​ និង​អាគារ​អន្តេវាសិកដ្ឋាន​សរុប​ចំនួន៥ខ្នង ​ស្មើនឹង៨៨បន្ទប់​ ព្រមទាំង​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង២៦គ.ម ​ឆ្លងកាត់​ឃុំ​ស្វាយ​តា​យាន ខ្សែ​ត្រត្នោត ​និង​ឃុំ​សំឡី​ នៃ​ស្រុក​កំពង់រោ​ទ៌​ផងដែរ។

ថ្លែង​នៅក្នុង​ពិធី​នោះ​លោកជំទាវ ​ម៉ែន​ សំអន​ ​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តស្វាយរៀង​ បាន​ណែនាំ​ដល់​ក្រុមការងារ​ថ្នាក់ជាតិ​ និង​អាជ្ញាធរ​ដែនដី​ត្រូវខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ពឹងផ្អែក​ទៅលើ​អាជ្ញាធរ​ដែនដី​ គឺមាន​សេវា​សំណូមពរ​និង​សេវា​តំរូវការ​និង​ត្រូវ​បន្តធ្វើ​វេទិការ​សាធារណៈ​ ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ដឹង​ពី​ទុក​លំបាក កង្វល់ បញ្ហា​ប្រឈម​និង​ត្រូវ​ដោះស្រាយ បាន​ទាន់ពេល។ លោកជំទាវ ​ម៉ែន ​សំអន ​បាន​បញ្ជាក់ថា​រាជរដ្ឋាភិបាល​បាន​ផ្តោត​សំខាន់​ទៅលើ​គោល នយោបាយ​ទឹក ភ្លើង ផ្លូវ​និង​មនុស្ស​ហើយក៏​បាន​អនុគ្រោះ​ ទៅលើ​សេវា​មួយចំនួន​ដែល​មិន​បង់ប្រាក់​នៅ​ឆ្នាំ២០១៧នេះ ​ដូចជា​សំបុត្រកំណើត សំបុត្រ​អា​ពា​ពិ​ពាហ៍ ​និង​សៀវភៅ​គ្រួសារ អត្តសញ្ញាណប​ណ្ណ័​ជាដើម។

លោកជំទាវ ​ម៉ែន ​សំអន ​បានធ្វើ​ការជំរុញ​ដល់​ក្រុមការងារ​ទាំងអស់ ​បន្ត​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ កម្មវិធី​កំណែទម្រុង​គោលនយោបាយ​លិខិតបទដ្ឋាន​គតិយុត្តិថ្មីៗ ដែល​ក្រសួង​ស្ថាប​ន័​រាជរដ្ឋាភិបាល​ទើបបាន​ដាក់ចេញ ​ដើម្បី​កាត់បន្ថយ​ការលំបាក ​និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ​និង​សមិទ្ធផល​នានា​ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន៕

vlcsnap-error312 vlcsnap-error594 vlcsnap-error094 សូមទស្សនាវីដេអូ