តាកែវ៖ តាំងពីព្រឹក​ថ្ងៃទី២៨ ដល់២៩ខែ​មិនា​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ១២៣ ស្ថិតក្នុង​ភូមិ​ទំនប់ ភូមិ​ត្នោត ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ បាន​លើកគ្នា​ដាក់​ប៉ា​រ៉ា​ស​រាំងរា​បិតផ្លូវ មិន​ឲ្យ​រថយន្ត​ដឹក​ថ្ម​បី​ក្រុមហ៊ុន ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផ្លូវ​ក្នុងភូមិ​របស់​ពួកគាត់។ ស្ត្រី រី ផាន្នី អាយុ៣៣ឆ្នាំ និង​លោកពូ ផែង សាវុធ អាយុ៥៨ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​សម្ដែង​នូវ​ទឹកចិត្ត​ក្ដៅក្រហាយ​ថា: ជា​រៀងរាល់ថ្ងៃ​ពួកគាត់​ស្ទើរ​ស់​មិន​បានទេ ដោយសារ​ក្រុមហ៊ុន​ធ្វើ​ថ្ម​បី​ក្រុមហ៊ុន បើក​លឿន​ខូច​ផ្លូវ​ក្នុងភូមិ​ហើយ និង​ហុយ​សម្រាក​ឬ​ហូបបាយ​មិនបាន ពិសេស​ជា​យូ​ឆ្នាំ​មកហើយ មិន​ធ្វើ​ឬ​ជួសជុល​សោះ។

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​លើ​ឡើង​ទៀតថា ពិសេស​ពួកក្រុម​ហ៊ុននីមួយៗ បំ​ផ្ទះ​គ្រាប់បែក​ដើម្បី​យក​ថ្ម​រង្គោះរង្គើរ​ផ្ទះ​របស់​ប្រជាពលរដ្ឋ រំខាន​ការ​សំរាក​ចាស់ជរា​ខ្លះ ដែលមាន​ជំងឺ​បន្តិច​ប​ន្ទួ​ច​ខ្សោយបេះដូង អាច​នឹងគាំង​នូវ​ជំងឺ​របស់គាត់​ដោយសារ​បំ​ផ្ទះ​គ្រាប់បែក របស់​ក្រុមហ៊ុន​ធ្វើ​ថ្មរ​ទាំងអស់​ខាងលើ​នោះ។ ផល​លំបាក​ខាងលើ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ឈានដល់​ការក្ដៅក្រហាយ​រហូតដល់​បិទផ្លូវ ដាក់​បា​រ៉ា​ស់​មិន​ឲ្យ​រថយន្ត​ដឹក​ថ្មរ​ពី​ក្រុមហ៊ុន​ទាំងនោះ ឆ្លងកាត់​ក្នុងភូមិ​របស់​ពួកគាត់។ ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ជា​យូរ​ឆ្នាំ​មកហើយ​មិនដែល​ឃើញ​អាជ្ញាធរ​ថ្នាក់​ណា ឬ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ហាមឃាត់ ឬក៏​ឲ្យ​ក្រុមហ៊ុន​ទាំងអស់នោះ ជួសជុល​ផ្លូវ​ឲ្យ​បាន​ស្អាត​ឡើងវិញ​នោះទេ មិនតែប៉ុណ្ណោះ លោក​អភិបាល​បាន​ចុះទៅ​ជេរប្រមាថ ព្រមទាំង​គំរាម​ចាប់​ប្រជាពលរដ្ឋ​ដាក់គុក​ថែមទៀត និង​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ដក​ប៉ា​រ៉ា​ស់​ចេញ​ជាបន្ទាន់។

លោក​អ៊ុក រី អភិបាលស្រុក​បាទី​បាន​ប្រាប់​អ្នក​សារ​ព័​ត៍​មាន​យើង​ថា លោក​កំពុងតែ​រក​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ​ហើយ តែ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រុះរើ​បា​រ៉ា​ស់​នេះ​ចេញ ពី​ផ្លូវ​សាធារណៈ​នេះ​ចេញ ហើយ​យកទៅដាក់​ឬ​បិទ​នៅឯ​ច្រកចេញចូល មុខ​ក្រុមហ៊ុន​ទាំងបី​នោះ​វិញ។ ហើយ​រាជរដ្ឋាភិបាល​បាន​បញ្ឈប់ មិន​ឲ្យ​ក្រុមហ៊ុន​ដាក់​បា​រ៉ា​ស់​យកលុយ​ទៀត​ទេ ហើយ​នៅ​ថ្ងៃទី២៩ ខែ​មិនា​នេះ គណៈកម្មការ​ចំរុះ និង​បើក​កិច្ចប្រជុំ​នៅ​សាលាខេត្ត ដើម្បី​ចែក​កំណាត់​ផ្លូវ​ឲ្យ​ក្រុមហ៊ុន ជួសជុល​ដោយ​ចាក់​កៅស៊ូ​ឲ្យ​បាន​ស្អាត​ឡើងវិញ ក្នុង​ស​បា្ព​ហ៏​នេះ តែបើ​ក្រុមហ៊ុន​មួយណា​ជំទាស់ អជ្ញាធរ​និង​បិទ​ច្បាប់​អាជីវ​កម្មនេះ បើ​យោងតាម​លិខិត​លេខ១៣-៥១។

សូម​បញ្ចាក់​ផងដែរ​ថា ដងផ្លូវ​ជាតិ​លេខ១២៣មួយ​នេះ ជា​ផ្លូវ​មួយ​ដែល​បងប្អូន​ប្រជាពលរដ្ឋ បានធ្វើ​ដំណើរ​ឆ្លងកាត់​ពីរ​ឃុំ​ត្នោត ឆ្ពោះទៅ​ឃុំ​ចំបក់ ហើយ​ត្រូវបាន​ខូចខាត​ខ្ទិច​ខ្ទុំ​ដោយ​រថយន្ត​ដឹក​ថ្ម​ភ្មំ ដែល​បានធ្វើ​ចរាចរណ៍​របស់​ក្រុមហ៊ុន​វិនិយោគ​បី​ក្រុមហ៊ុន ដោយ​ប្រជាពលរដ្ឋ​ស៊ូទ្រាំ​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ សុខចិត្ត​បៀម​គ្រោះ​ខាំ​ថ្ម​កំដរ​ឲ្យ​ក្រុមហ៊ុន​រកស៊ី​បាន​សុខ​ស្រួល។ បាន​លុយកាក់​ដាក់​ហោប៉ៅ ហើយ​លែង​រវល់​ធ្វើ​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ បែរជា​មើលងាយមើលថោក​ដាក់​ប្រជាពលរដ្ឋ​ថែមទៀត ហើយ​ពេលនេះ​ប្រជាពលរដ្ឋ​នៅ​មិន​ព្រម​បើកផ្លូវ​ទេ លុះត្រា​បើ​មាន​គ្រឿងចក្រ ចុះមក​ធ្វើ​ផ្លូវ​ជូន​ពួកគាត់​វិញ៕

សូមទស្សនាវីដេអូខាងក្រោម