នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ សមត្ថកិច្ចវិលមុខ និងជនបែកថ្នាំ ប្រុសស្រី២នាក់ជនបែកថ្នាំ ជនបែកថ្នាំទី១.ឈ្មោះ ជួន ស៊ុណាត ហៅអាម៉ាប់ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជនីភ្នំពេញ ត្រូវបានអ្នកជិតខាងប្តឹងអោយសមត្ថកិច្ចយកមកអប់រំ ដោយជនខាងលើ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពួកគាត់។

ដោយឡែកនារីម្នាក់បានជិះម៉ូតូឌុប សំដៅចូលមកប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ​អុកឡុក​ និង​និយាយតែផ្តេសផ្តាស យកសាច់ការមិនបានធ្វើអោយសមត្ថកិច្ច​ឈឺក្បាល និងទប់​សំណើច​ស្ទើរ​តែលែងបាន ខណៈពេលដែលពួកគេទាំង២នាក់ បានមកជួបមុខគ្នា​នៅប៉ុស្តិ៍នគរបាលស្ទឹង​មានជយ័ នារីដែលបានថ្នាំខាងលើនេះមានឈ្មោះ យ៉ា ដាណូ ​អាយុ២៣ឆ្នាំ​ ស្នាក់នៅផ្ទះជួលម្តុំ​ក្បាល​ថ្នល់សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័ បច្ចុប្បន្ននារីបែកថ្នាំខាងលើ​ ត្រូវបាន​លោក​ម៉ៅ សាវឿន ​នាយប៉ុស្តិ៍នគរបាលស្ទឹងមានជយ័ ​បញ្ជូនទៅអប់រំនិងកែប្រែ នៅមជ្ឈ​មណ្ឌល​សង្គម​កិច្ច៕

សូមទស្សនាវីដេអូខាងក្រោម