ព្រៃវែង៖ សត្វព្រៃសត្វស្លាបដែលជាប្រភេទសត្វព្រៃកម្រ សឹងនឹងផុតពូជនោះ​ត្រូវប្រជាពលរដ្ឋ​មួយ​ចំនួនបរបាញ់ យកមកដាក់លក់ក្នុងមួយថ្ងៃៗរាប់សិបក្បាល នៅតាមផ្លូវជាតិលេខ៨​ក្នុងស្រុក​ពារាំងយ៉ាងអណាធិបតេយ្យ ដោយមិនគិតពីការផុតពូជសត្វទាំងនោះសោះ។ សកម្មភាពជួញដូរសត្វព្រៃយ៉ាងចំហរ នឹងអណាធិតេយ៍បែបនេះ ត្រូវបានមហារជនទូរទៅ​រិៈគន់​មកលើអាជ្ញាធមានសមត្ថកិច្ចថា មិនចាត់វិធានការអបរំណែនាំដល់ពលរដ្ឋទាំង​នោះ កុំឲប្រ​ព្រឹត្តអំពើខុសច្បាប់ទាំងនោះ ដើម្បីថែរក្សារនឹងទប់ស្កាត់​កុំឱ្យផុតពូជសត្វ ដ៏កម្ររ​ទាំង​នោះ​ទេ។

សត្វដែលអាជីវករដាក់លក់ទាំងនោះ ភាគច្រើនជាប្រភេទសត្វស្លាប ដែលពលរដ្ឋ​ដាក់លក់​ជាហូរហែនៅលើដងផ្លូវជាតិលេខ៨ ត្រង់ចំណុចខាងលិចស្ពានក្រចាប ​ស្ថិតក្នុងភូមិគ្រួសឃុំ​ព្រៃព្នៅ​ស្រុកពារាំងខេត្តព្រៃវែង តាមតូបជាហូរហែរនោះគឺភាគច្រើនប្រភេទសត្វននាល ននាល​ខ្យង សត្វខ្វែក សត្វកុក សត្វទង់ជាដើម។ល។​ ឈ្មួញអ្នកលក់សត្វស្លាបទាំងនោះ​ បានឲ្យ​ដឹងថា មុននិងបានសត្វយកមកលក់ គឺខ្លួនបានទិញពីពលរដ្ឋនៅភូមិអង្គាល​ដី ​ឃុំព្រៃព្នៅ ស្រុកពារាំង ដើម្បីយកមកលក់មានទាំងសត្វរស់​ និងសត្វងាប់គឺលក់​គ្រាន់នឹងបានចំណេញ​ដើម្បីដោះស្រាយជីវភាព។

ប្រភពបានបន្តថា ពលរដ្ឋក្នុងភូមិអង្គាលដីនេះ សំបូរអ្នកដើរបរបាញ់​សត្វព្រៃណាស់​ជាពិសេស​ពេលយប់ខ្លះធ្វើជាធ្នាក់សំរាប់ដើរទាក់សត្វ ខ្លះប្រើភ្លើងចង្កៀងឆ្លុះវ៉ៃសត្វក្នុងព្រៃជ្រៅ។ លុះដល់​ព្រឹកឡើងពួកគាត់ដែលជាឈ្មួញ តែងតែដើរប្រម៉ូលទិញ​សត្វទាំងនោះ យកមកលក់​ជារៀងរាល់​ថ្ងៃ។ ហើយក្នុងនោះសត្វ ននៀលខ្ចងមួយក្បាលទិញពីអ្នកបរបាញ់​បានម្លៃ២០០០០រៀល​ដល់យកមកលក់នៅចំណុចខាងលើ បានតម្លៃ២៨០០០រៀលក្នុងមួយក្បាល។ សត្វខ្លំ​មួយ​ក្បាលតម្លៃ១៥០០០រៀល លលកមួយក្បាល៥០០០រៀល តាងូទ១ក្បាល៥០០០រៀល កុក​មួយក្បាល៤០០០រៀល ទោមតម្លៃ៧០០០រៀល សត្វទង់មួយក្បាល៣០ ០០០រៀល មាន់​ទឹក៨០០០រៀល។ ចំណែកឯសត្វជាច្រើប្រភេទទៀត ដែលលក់គឺមានតម្លៃទៅតាមទំហំ​តូចឬធំ។ ប្រភពដដែលបន្តថា សត្វទាំងនេះប្រសិនភ្ញៀវចង់ទិញ ជាសត្វរសក៏បាន ហើយចង់​កម្មង់​ធ្វើម្ហូបសម្រាប់បរិភោគឬជាសាច់ក្លែម ក៏បានតាមតម្រូវការរបស់អតិថិជន។

ពាក់ពន្ធ័ការលក់សត្វព្រៃទាំងនេះលោក ស៊ឹម កុសល អធិការស្រុកពារាំងបានឲ្យដឹងថា ការលក់ដូរទាំងនោះ លោកបានណែនាំពួកគាត់កុំឲ្យលក់ជាច្រើនដងហើយ តែពួកគាត់នៅតែបន្តលក់។ ដោយលោកបញ្ជាក់ថា​ នេះជាដែនសមត្ថកិច្ចរបស់មេព្រៃ។​ពាកពន្ធ័ករណីខាងលើនេះដែរ​សាធារណៈជនសូមឲអាជ្ញាធរមានសមត្ថកច្ច ជាពិសេសខាងមេព្រៃគឺខាងជំនាញរដ្ឋ​បាល​​ព្រៃ​ឈើ​ខេត្តព្រៃវែង ជួយចាត់វិធានការ​ជាបន្ទាន់​ដើម្បីទប់ស្កាត់ជៀសវាង កាដាច់ផុត​ពូជសត្វព្រៃខាង​លើ៕

សូមទស្សនាវីដេអូខាងក្រោម