ខេត្តកណ្តាល: កសិករ​គួរតែ​ផ្លាស់ប្តូរ​ផ្នត់គំនិត ងាក​មក​ដាំ​បន្លែ​តាម​គោលការណ៍​ធម្មជាតិ ដើម្បីបង្កើន​សេដ្ឋកិច្ច ខណៈ​ដែលមាន​ទីផ្សារ​ទូ​លំ​ទូលាយ និង​បាន​តម្លៃ​ខ្ពស់ជាង​ប​ន្លៃ​គីមី៖ កសិករ ចក់ ខេង នៅក្នុង​ភូមិ​ចុង​កោះ​កើត ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្តាល បាន​ប្រាប់ថា ដើមឡើយ​លោក​ក៏​ដាំ​ប​ន្លៃ​តាមបែប​គីមី​ដែរ​ប៉ុន្តែ ដោយសារ​នៅ​ខែ៦ឆ្នាំ២០១៣ កន្លងទៅ បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​ពី អង្គការ​អាយ​ធី​អឹម និង​គម្រោង​របស់​ប៉ា​រា​ឌី លោក​ក៏បាន​ងាក​មករក ការដាំដុះ​តាម​គោលការណ៍​ធម្មជាតិ​វិញ។ កសិករ​រូបនេះ បាន​បន្តថា ចាប់តាំងពី​ដាំ​បន្លែ​សរីរាង្គ​មក​មាន​អ្នករក​ទីផ្សា​មិន​ភ​យ័​ទៅលើ​តម្លៃ​នោះឡើយ​ព្រោះ​យើង​ដាំ​មាន​អ្នក​ទីផ្សា​ចុះ​កុងត្រា​នៃ​តម្លៃ ជាពិសេស​សុខភាព​រប​ស់លោក និង​ក្រុមគ្រួសារ គឺមាន​ប្រសើរឡើង មិនសូវ​ឈឺ​ព្រឹកល្ងាច​ដូច​មុន​ទៀត​ទេ។ លោក​បន្ថែមថា ការ​ដាំ​ដុះ​បន្លែ​សរីរាង្គ គឺ​វា​មានការ​ហត់​ជាង​ការដាំ​តាមបែប​គីមី​បន្តិច​មែន ប៉ុន្តែសល់​ប្រាក់ ព្រោះ​មិនបាច់​ចំណាយលុយ​ទៅ​ទិញ​ជី និង​ថ្នាំពុល នោះទេ។

ព្រោះ​យើង​ប្រើ​ជី និង​ថ្នាំ​ស​ម្លាប់​សត្វល្អិត​ដែល​ផលិតឡើង​ពី​រុក្ខជាតិ ដែល​វា​មិន​ប៉ះពាល់​ដល់​សុខភាព​យើង​ជា​អ្នក​ដាំ និង​អ្នក​ទទួលទាន​ឡើយ ហើយ​ទទួលបាន​តម្លៃ​ខ្ពស់​ជា​បន្លែ​គីមី​ថែម​ទៀតផង ( មួយ​ទ្វេរ​ជា​ពីរ)។ លោក​បាន​បញ្ជាក់ដែរថា សព្វថ្ងៃ​លោក​បាន​ដាំ​ដុះ​នៅលើ​ផ្ទៃដី​ជាង០៥អា ហើយ​ផល​ដែល​ទទួលបាន​មិន​ភ័យ​សល់​លក់​មិន​ចេញ​នោះទេ គឺ​ម៉ូយ​គេ​មក​ទទួលយក​ដល់ផ្ទះ ហើយក៏​កំពុងមាន​គម្រោង​ពង្រីក​បន្ថែមទៀត​ដែរ។

លោក ណុប លាង​ខេង ក្រុមប្រឹក្សាឃុំ​កោះ​ខ្សាច់​ទន្លា បានឱ្យដឹងថា ក្នុង​ឃុំ​របស់លោក​មាន​ចំនួន៨ភូមិ មាន​ពលរដ្ឋ១៥២២គ្រួសារ ស្មើ​ហ្នឹង៦៦០៤នាក់ ក្នុងនោះ​ជាង៨០%ជា​កសិករ និង​មាន​ផ្ទៃដី​សរុប៩៤៤ហិច​តា ក្នុងនោះ​ដី​ស្រូវប្រាំង១០៥ហិច​តា ដី​ស្រូវវស្សា ១២០ហិច​តា និង​ផ្ទៃ​អនុផល១៣០ហិច​តា។ លោក​ក៏បាន បញ្ជាក់ដែរថា ដំណាំ​យុទ្ធសាស្ត្រ នៅ​ឃុំ​កោះ​ខ្សាច់​ទន្លា​នេះ គឺ​បន្លឺ​ចម្រុះ និង​នាំ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​ប្រមាណ១០តោន​ ក្នុង​មួយថ្ងៃ ក្នុងនោះ​បន្លែ​សរីរាង្គ​ប្រមាណ១០%ប៉ុណ្ណោះ។ ហើយ​កសិករ​បាន​ងាក​មក​ដាំ​បន្លែ​នេះ ៤ឆ្នាំ​មកហើយ និង​បាន​ចង​គ្នា​បាន៣ក្រុម ដើម្បី​ផលិត​សម្រាប់​ការផ្គត់ផ្គង់​នៅតាម​ផ្សារ​ទំនើប​នៅឯ​រាជធានី​ភ្នំពេញ ទៀតផង និង​ក៏មាន​កសិករ​ជាច្រើន​ទៀត​ដែរ ដែល​កំពុងមាន​ទំនោរ និង​រត់​មក​រៀនសូត្រ​អំពី​វិធីសាស្ត្រ​ដាំ​បន្លែ​តាម​គោលការណ៍​សរីរាង្គ​នេះ។ ចំណែកឯ​លោក សេង គឹម​សុខ មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​ស្អាង បាន​លើក​ឡើង​ថា ស្អាង​គឺជា​ស្រុក​មួយ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ទូទាំងប្រទេស ក្នុងការ​ផ្គត់ផ្គង់​បន្លែ​គ្រប់​ប្រភេទ​ច្រើនជាងគេ ដែល​ក្នុងថ្ងៃមួយៗគិត​ជា​មធ្យម​មិន​ក្រោម២០តោន​នោះទេ។

បើទោះជា​ការផលិត​បន្លែ​សរីរាង្គ​ ហាក់​នៅមានកម្រិត​ក្តី ក៏​កោះ​ខ្សាច់​ទន្លា គឺជា​ឃុំ​គំរូ​ក្នុងចំណោម​ឃុំ​ទាំង១៦ របស់​ស្រុក​ស្អាង ផងដែរ ដែល​ឈានមុខ​គេ​ក្នុង​ការដាំ​ប​ន្លៃ​ធម្មជាតិ។ លោក​បន្តថា កសិករ​នៅទីនេះ ចាប់ផ្តើម​ចេះ​ដាំ​ប​ន្លៃ​សរីរាង្គ​ជាង៣ឆ្នាំ​មកហើយ គឺ​ដោយ​មានការ ជួយ​ឧបត្ថម​ពី​គម្រោង​អភិវឌ្ឍ​កសិកម្ម​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ ហៅ​កាត់​ថា​ប៉ា​រ៉ា​ឌី ពី​អង្គកា រអា​គ្រី​ស៊ុត អង្គការ​អាយ​ធី​អឹម និង​អង្គការ​អេស​អិន​វី ទាំង​បច្ចេកទេស ក៏ដូចជា​ទុន​កម្ចី។ ក្នុងនាម​មន្ត្រី​ជំនាញ លោក​ក៏បាន​អំពាវនាវ ទៅដល់​កសិករ​ផងដែរ​ថា គួរតែ​ផ្លាស់ប្តូរ​ផ្នត់គំនិត ងាក​មក​ដាំ​បន្លែ​សរីរាង្គ ឬ​បន្លែ​សុវត្ថិភាព វិញ​ប្រសើរ​ជាង។ ព្រោះ​បើ​នៅតែ​ផលិត​បន្លែ​គីមី គឺ​យើង​មិនអាច​ប្រកួត​ឈ្នះ​ផលិតផល​ប្រទេសជិតខាង​បានទេ ដូច្នេះ មានតែ​ការដាំដុះ​តាម​បែ ប​ធម្មជាតិ​នេះហើយ ដែល​អាចជួយ​ឱ្យ​ជីវភាព​យើង​ប្រសើរឡើង ព្រោះ​កំពុង​តែមាន​តម្រូវ ការ​ខ្ពស់​នៅលើ​ទីផ្សារ ៕

សូមទស្សនាវីដេអូខាងក្រោម