ខេត្តកណ្តាល៖ ដោយមាន​ការ​កើ​ត​ទុក្ខ​មិន​សុខចិត្ត​និង​គូរ​កំណាន់ ដែល​ធ្លាប់​រស់នៅ​ជាមួយគ្នា​បានកូន១ ដោយ​មិនបាច់​រៀបការ ជាមួយ​ក្រាន់តែ​ស្រលាញ់គ្នា​ លួចលាក់​មិនអោយ​ប្រពន្ធ​ដើម​ដឹង។ នៅពេល​ស្គាល់គ្នា​តំបូង បុរស​ជាស​ង្សា​បាន​ប្រាប់ថា ​ខ្លួន​នៅ​លីវ​មិនទាន់មាន​ប្រពន្ធ​កូន​នៅ​ឡើ​យ​ទេ ក្រោយមក​នារី​ដែលជា​សង្សា​បាន​បាក់ចិត្ត​ស្រលាញ់​ព្រម​រួមរស់​ជាមួយគ្នា ដោយ​បុរស​ជាស​ង្សា​មាន​តួនាទី​ជាម​ន្ត្រី​នគ​បាល​ចរាចរណ៍​ខេត្តកណ្តាល ក្រោយពី​ការរួមរស់​ជាមួយគ្នា​បានកូន១ បុរស​ជាស​ង្សា ឫ​ហៅថា​ប្តី (មិនបានការ )នោះ ប្រច​ណ្ន័​និង​នាង​ខ្លាំងពេក​ពេលខ្លះ​បង្ក​ហឹ​ង្សា​ក៏មាន ព្រោះតែ​ស្រលាញ់​ប្តី​ពេក​ក៏​ចេះតែ​ទ្រាំ​ទៅ ដោយ​ធ្វើនៅ​សកម្មភាពដដែលៗ ហើ​យ​ប្រច​ណ្ឌ័​ផង​នោះ ស្ត្រី​ជា​ប្រពន្ធ​លាក់​លួចបាន​ដាច់ចិត្ត​សុំ​លែងលះ​ដល់​ចៅសង្កាត់ ដើម្បី​សុំ​ចែកផ្លូវ​គ្នា​មាន​សេរីភាពរៀងៗខ្លួន។

ក្រោយពី​ការលែង​លះ​មិនបាន​មួយថ្ងៃ​ផង បុរស​ជា​ប្តី​មិនបានការបាន​យក​លិខិត​ព្រមព្រៀង​ចែកផ្លូវ ​ឈប់​ទទួល​ស្គាល់គ្នា​ជា​ប្តី​ប្រពន្ធ​ ទៅ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោ​យស​សេ​រថា រួច​ទុក្ខ​រួច​ទោស តែ​កា​រស​សេរនេះ​ភាគី​ខាង​ស្ត្រី​ជាស​ង្សា ដែលជា​ប្រពន្ធ​មិនបានការមិន​សុខចិត្ត ថា​ការ​ធ្វើ​បែបនេះ គឺបរិហា​កេ​រ្ត៍​ខ្លួន​គាត់​ទៅវិញ។ ចំណែក​ឈ្មោះ នឹ​ល ណន​ ជា​ប្តី​លាក់​លួចបាន​ឆ្លើយ ប្រាប់​តាមរយៈ​ទូរ​សព្ទ័​ថា ការដែល​គាត់​ធ្វើ​បែបនេះ គឺ​ចង់អោយ​អ្នក​ទាំងឡាយ​ដែល​គេ មិនបាន​ដឹង​អោយ​ដឹងផង នូវ​ព័​ត៍​មាន​ពិត។

ចំណែកឯបងស្រី សៀន ម៉េង​ជូ ដែលជា​ប្រពន្ធ​បានរៀបរាប់ថាៈ យើង​ទាំង២បាន​ចាប់ដៃគ្នា រួមរស់​ជាមួយគ្នា​តាំងពី​ឆ្នាំ២០១២ ការរស់នៅ​មិន​ចុះសំរុង​និង​គ្នា ច្រើ​ន​មាន​វិវាទ​កើត​ឡើ​ង​នៅក្នុង​គ្រួសារ​ មិនចេះចប់​មិនចេះ​ហើយ ដែលជា​ហេតុ​ធ្វើ​អោយ​ខ្ញុំ​រស់នៅ​ជាមួយ​មិនបាន និយាយ​រួម​គាត់​ប្រច័ណ្ឌ​ច្រើន​ណាស់។ ពេលខ្លះ​វាយ​ខ្ញុំ​ក៏មានដែរ មិន​ត្រឹមតែ​ប៉ុណ្ណឹង ​នៅពេល​លែងលះ​ដល់​ចៅសង្កាត់​ចប់​ហើ​យ គាត់​បាន​យក​ឯកសារ​នោះ​ទៅ​បង្ហោះ​ទៀត ការ​ធ្វើ​បែបនេះ ហាក់បីដូចជា​មិនអោយ​តំលៃ និង​និយាយ​បរិហា​កេ​រ្ត៍​ខ្ញុំ​ទៀត​ ខណៈ​រឿង​ទាំងនោះ​បានបញ្ចប់​ នៅ​សង្កាត់​ទៅហើយ ហើយ​ខ្ញុំ​សូមអោយ​គាត់​មកសុំ​ទោស​ខ្ញុំ​ជា​សាធារណៈ​ នូវ​អ្វីដែល​គាត់​បាន​បង្ហោះ​នៅ​លិខិតសម្ងាត់ ក្រោយ ពី​ការ​លែងលះ​នេះ៕

សូមទស្សនាវីដេអូខាងក្រោម