ខេត្តព្រះសីហនុ៖ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តចំនួន ០៨ រូប ទៅចូលរួមពិធីបុណ្យផ្ការីករបស់ទីក្រុងគូរី (Guri Cosmos Festival 2017) ចាប់ពីថ្ងៃទី២១ – ២៥ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ។ ដំណើរទស្សនៈកិច្ចនេះ ត្រូវបានធ្វើឡើងតបតាមការអញ្ជើញរបស់សាលាក្រុងគូរី នៃសាធារណរដ្ឋនៃប្រទេសកូរ៉េខាងត្បូង ។
យោងតាមប្រភពដែលបានបង្ហោះនៅលើទំព័រ facebook របស់រដ្ឋបាលខេត្តព្រះសីហនុបានអោយដឹងថា៖ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរ(ក្រុងព្រះសីហនុនិងក្រុងគូរី) បានជួបពិភាក្សាអំពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តព្រះសីហនុ និងទីក្រុងគូរី។
ជាលទ្ធផលភាគីទាំងពីរ បានឈានដល់ការងារសម្រេចនិងចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្ត-ក្រុងទាំងពីរ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ កិច្ចសហប្រតិបត្តិការនេះរួមមានលើវិស័យសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ អប់រំ កីឡា និងការគាំទ្រ នានា រវាងគ្នាទៅវិញទៅមក។ ក្រោយពីបានចុះហត្ថលេខាលើកំណត់ហេតុរួចមក ភាគីទាំងពីរកម្ពុជា កូរ៉េ បានផ្លាស់ប្តូរមតិយោបល់ និងបង្ហាញពីសក្តានុពលខេត្ត-ក្រុង រៀងៗខ្លួន ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចដើម្បីជាផលប្រយោជន៍ទាំងសងខាងនាថ្ងៃខាងមុខ៕
សូមទស្សនាវីដេអូខាងក្រោម