បន្ទាយ​មាន​ជ័​យ៖ ​ឯកឧត្តម លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ តំណាង​ឯកឧត្តម អភិបាលខេត្ត សួន បវរ ​សូម​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​សុខាភិបាល​សា​ធារណ: ដែល​ផ្តល់​ដោយ​មន្ត្រី​សុខាភិបាល ដើម្បី​ធ្វើអោយមាន​ភាព​រីកចំរើន​ និង​មានការ​យល់ដឹង​កាន់តែ​ប្រសើ​ឡើង​ទៅលើ​បញ្ហា​សុខភាព​ និង​វិធានការ​នានា​ក្នុងការ​បង្ការ​ និង​ការពារ​បញ្ជៀ​ស​នូវ​ជំងឺឆ្លង។

ការលើកឡើង​ដូចនេះ​ ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ មន្ទីរពេទ្យ​ស្រឡាញ់​ទារក​ របស់​មន្ទីរពេទ្យ​បង្អែក​សិរីសោភ័ណ ក្រោម​អធិបតីភាព ឯកឧត្តម​សាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល កាលពី​ព្រឹក​ថ្ងៃទី25 ខែកញ្ញា ឆ្នាំ2017 នៅ​មន្ទីរពេទ្យបង្អែក​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពី​ការលើកឡើង​ពី​បាយការណ៍​ សង្ខេបរ​បស់​មន្ទីរ​ព​ទ្យ​បង្អែក​សិរីសោភ័ណ​ ដោយ​លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​រួចមក ឯកឧត្តម លី សារី អភិបាលរង​ខេត្ត​បាន​បន្ថែមថា​ទន្ទឹម​និង​ការ​មក​ទទួល​សេវា​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​មន្ត្រី​សុខាភិបាល ​ត្រូវ​បន្ត​ពង្រឹង​នូវ​គុណភាព​និង​សីល​ធ​ម៍ ​ហើយ​ជៀសវាង​អោយបាន​នៅ​ភព​អសកម្ម​ទាំងឡាយ​ ដូចជា​ម៉ោ​បំរើ​ការងារ ប្រចាំការ រិ​យា​បទ ពាក្យសំដី​ឬ​ក​យ​វិការ​មិន​សមរម្យ ​នាំអោយ​មានការ​ថ្នាំងថ្នាក់​ពី​សំណាក់​ពលរដ្ឋ។

ឯកឧត្តម​សាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​មានប្រសាសន៍ថា​ ក្រោម​ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​និង​សម្តេច​កិត្តិ​ព្រឹ​ទ្ទ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​សុខមាលភាព​ពលរដ្ឋ​ តាមរយៈ​វិស័យ​សុខាភិបាល​ ជាពិសេស​លើ​ស្ត្រី​និង​កុមារ​ ទៅតាម​មន្ទី​ពេទ្យ​រដ្ឋ​ដល់​មូលដ្ឋាន។ ដូចនេះ​ដើម្បីអោយ​ស្ត្រី ​និង​កុមារ​មាន​សុ​វត្តិ​ភាព​ សូមអោយ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ ​ឬ​អាណាព្យាបាល​កុមារ​ ត្រូវតែ​មក​ពិនិត្យ​ និង​ពិគ្រោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ៕

សូមទស្សនាវីដេអូខាងក្រោម