ខេត្តកណ្តាល: បន្ទាប់ពី​រដូវ​ភ្ជុំបិណ្ឌ​រួចមក ​ព្រះ​​ចៅអធិការ​វត្ត​ជលធារា​សម្បត្តិ​ ហៅ​ទួល​ក្រសាំង​ និង​គណ​ពង្រឹង​ជាតិ​ចែក​អំណោយ​ដល់ ពលរដ្ឋ​ចំនួន១៥៩គ្រួសារ​ និង​កុមារា​កុមារី​ជាង២០០នាក់៖ បន្ទាប់ពី​បុណ្យ​ភ្ជុំបិណ្ឌ​បាន​កន្លង​ហួស​ទៅ​រយៈពេល៤ថ្ងៃ ព្រះ​តេជគុណ ផល ឡា ព្រះគ្រូ​ចៅអធិការ​វត្ត​ជលធារា​សម្បត្តិ ហៅ​វត្ត​ទួល​ក្រសាំង ក្នុងភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ផ្តល់នូវ​ទាន​រួមមាន​គ្រឿងឧបភោគ​បរិភោគ ដល់​ប្រជា​ពុទ្ធបរិស័ទ ដែលមាន​ជីវភាព​ខ្វះខាត១៥៩គ្រូ​សារ និង​ចែកទាន​ដល់​កុមារ​ប្រមាណ​ជាង២០០នាក់​ផងដែរ កាលពី​ព្រឹក​ថ្ងៃទី២៤ កញ្ញា ២០១៧ កន្លងទៅនេះ​នៅក្នុង​បរិវេន​វត្ត​ទួល​ក្រសាំង។

ព្រះ​តេជគុណ ផល ឡា បាន​មាន​សង្ឃ​ដិ​កា​ថា អំណោយទាន​ទាំងអស់នេះ គឺ​បាន​មក​ពី​ញាតិ​ញោម​ពុទ្ធបរិស័ទ ដែល​បាន​នាំយកមក​ប្រគេន​ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅហើយ​ ក្រៅ​អំពី​ចាត់ចែង​ប្រើប្រាស់​សម្រាប់​ទំនុកបម្រុង​ព្រះសង្ឃ​នៅក្នុង​វត្ត ក៏ដូចជា​ទុកសម្រាប់​កសាង​ទី​អារាម​បន្ត អាត្មា រួមជាមួយ​ព្រះសង្ឃ​ក្នុង​វត្ត និង​គណៈកម្មាធិការ​អា​ចា​រ្យ ក៏បាន​មូលគំនិត​គ្នា ចែករំលែក​ទាន​ទាំងនេះ​ដល់​ប្រជា​ពុទ្ធបរិស័ទ​តែម្តងទៅ។

ព្រះគ្រូ​ចៅ​អ​ធិ ការ​ក៏បាន​មាន​ព្រះសង្ឃ​ដិ​កា​បន្តថា តាំងពីដើម​រៀងមក​ព្រះសង្ឃ​គឺ​ពឹង​លើ​ពុទ្ធបរិស័ទ​ជា​អ្នក​ទំនុកបម្រុង ហើយ​ព្រះសង្ឃ​ក៏​រមែង​ជួយ​ដល់​ពុទ្ធបរិស័ទ​វិញ​ដែរ នៅពេល​មានទុក្ខ ដូច​ជាកា រ​អប់រំ​ចិត្ត និង​ជួយ​ព្យាបាល​រោគា ផ្តល់នូវ​ពុទ្ធិ ជាដើម ហើយក៏​គ្មាន​ទាន​អ្វី​ប្រសើរ​ជាង​ការ​ចែក​រំលែក​នេះដែរ ជាពិសេស​នៅពេល​ជួប​នូវ​ការលំបាក ខ្វះខាត តែម្តង។ ព្រះអង្គ​ក៏បាន​បញ្ជាក់​ដែរ​ថា ក្នុងចំណោម​ពុទ្ធបរិស័ទ​ទាំង១៥៩គ្រួសារ ទទួលបាន​នូវ អង្ករ​៥Kg មី១០កញ្ចប់ ទឹក​ត្រី១ដប ទឹកស៊ីអ៊ីវ១ដប ទឹកដោះគោ១កំប៉ុង ស្កសរ​១Kg និង​បច្ច័យ៥ម៉ឺន​រៀល ដែល​ក្នុង​នៅ​លុយ​វត្ត ៣ម៉ឺន​រៀល និង​ការ​ឧបត្ថម​គណៈ​ពង្រឹង​ឃុំ​រកា​ខ្ពស់២ម៉ឺន​រៀល​ក្នុង១គ្រួសារ​ ហើយ​ចំពោះក្មេងៗ ប្រមាណ​ជាង២០០នាក់ ក៏​ទទួលបាន​នូវ​មី​ម្នាក់១កញ្ចប់ និង​ថវិកា១០០០រៀល​ផងដែរ។

ឯកឧត្តម ​ខឹម សោ​ភ​ណ្ឌ័ ប្រធាន​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា​ហៅ កាត់​ CMAC និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ ចុះជួយ​ឃុំ​រកា​ខ្ពស់ បាន​មានប្រសាសន៍ថា ពិតជា​ត្រឹមត្រូវ​ណាស់ ព្រះ​ស​ង្ឃ​រំពឹង​លើ​ការ​ឧបត្ថម​ពី​ពុទ្ធបរិស័ទ ហើយ​ព្រះសង្ឃ​ក៏​រមែង​ជួយ​ពុទ្ធបរិស័ទ​វិញ​ផងដែរ នៅពេល​មាន​ជួប​ទុក្ខលំបាក ហើយ​ព្រះ​ស​ង្ឃថែមទាំង​បានផ្តល់​នូវ​ចំណេះដឹង​ជាច្រើន​ផងដែរ ជាពិសេស​កាលពី​សម័យមុនៗ ហើយ​បច្ចុប្បន្ន វត្ត​អារាម​ក៏​នៅតែ​ជាទី​ស្នាក់អាស្រ័យ​របស់​និស្សិត​ក្រីក្រ ឬក៏​នៅតាម​បណ្តារ​ខេត្ត ដើម្បី​បន្ត​ការសិក្សា​ផងដែរ។ ឯកឧត្តម ក៏បាន​បន្ថែម​ដែរ​ថា វប្បធម៌​នៃ​ការចែករំលែក ជា​ប្រពៃណី​ដ៏​ផូរផង់​របស់​ខ្មែរ​យើង​តាំងតែ​ពី​បុរាណកាល​មក ដូចជា​សុភាសិត​និង​ច្បាប់​កេ​រ្ត៍​កាល លោក​បាន​ប្រៀនប្រដៅ​ថា ” អ្នកមាន​រក្សា​ខ្សត់ ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ អ្នកប្រាជ្ញ​រក្សា​ខ្លៅ ដូច​សំពៅ​នៅ​សំប៉ាន ” ៕

សូមទស្សនាវីដេអូខាងក្រោម