រតនគិរី៖ កម្លាំងយោធា​ខេត្ត​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ ស្ទាក់ចាប់​រថយន្ត​បា​ឡែ​ន​មួយគ្រឿង​ព៌​ណ​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2I-8827 ដឹកឈើ​ប្រណិត​ប្រភេទ​ឆ្នង់​ពេញ​បម្រុង​ដឹក​ឆ្ពោះទៅ​ប្រទេស​វៀតណាម ។ សមត្ថកិច្ច​ចាប់បាន​រថយន្ត​ដឹកឈើ​ធ្នង់​នោះ​ក្បែរ​បន្ទាយ​នគរបាល​ការពារ​ព្រំដែន​លេខ102 ។ ក្រោយពី​ការឆែកឆេរ​គេ ឃើញ​អត្តសញ្ញាណ​ប​ណ្ណ័​និង​ឯកសារ​គុប​ពី​របស់លោក​សេង កុសល់ មេបញ្ជាការរង​ស្រុក​អូយ៉ាដាវ ទើប​មានការ​ភ្ញាក់ផ្អើល និង​មាន​សារព័ត៌មាន​ចុះផ្សាយ​ថា មេ​ប៉េអឹម​ដែល​ធ្លាប់​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​មិន​រើសមុខ​និង​ប្រណី​បែរជា​ក្លាយទៅជា​មេ​ឈ្មួញ​ប្រណិត​ដ៏​ល្បីឈ្មោះ​ទៅវិញ ។

នៅ​ព្រឹក​ថ្ងៃទី១១ខែធ្នូ​ឆ្នាំ២០១៧នេះ​ លោក​ សេង កុសល បាន​បដិសេធ​និង​បកស្រាយ​ថា រថយន្ត​មួយគ្រឿង​នេះ លោក​បាន​លក់​ទៅ​ឲ្យ​អ្នកដទៃ មាន​លិខិត​លក់​ទិញ​និង​មាន​មេ​ដែ​សាក្សី​ទទួល​ដឹងលឺ​ទៀតផង។លោក​សេង កុសល​បានបញ្ជាក់​បន្ថែមថា រថយន្ដ​នេះ​លោក​លក់​ទៅ​ឲ្យ​ឈ្មោះ​សេង ប៊ុន​លាង ក្នុងតម្លៃ(មួយ​ម៉ឺន​ដុល្លា)កាលពី​ថ្ងៃទី3ខែតុលា​ឆ្នាំ2017 នៅ ខ្វះ2500$លោក​រក្សា​រថយន្ត​ទុក​ផ្ទះ​លោក​សិន ។ លោក​សេង កុសល​បាន​បញ្ជាក់ថា  ក្រោយពី​លក់​រថយន្ដ​រួច​លោក​បាន​នាំ​គ្រួសារ​មក​ទិញ​រថយន្ដ​ថ្មី​នៅ​ភ្នំពេញ​និង​នៅ​ព្រឹក​ថ្ងៃទី7ខែតុលា លោក​បាន​នាំ​ក្រុមគ្រួសារ​ទៅលេង​ក្រុងកែប​បន្ដ ។

លោក​បានធ្វើ​ដំណើរ​មក​ដល់ផ្ទះ​វិញ​នៅវេលា​ម៉ោង8.30យប់​ថ្ងៃទី10ខែតុលា​នេះ ស្រាប់​មានការ​ភ្ញាក់ផ្អើល​មាន​រថយន្ដ ដែល​លោក​លក់​នោះ​ត្រូវបាន​សមត្ថកិច្ច​ចុះ​ប​ង្ក្តា​ប ចាប់បាន​មាន​ឈើប្រណិត​ពេញ​រថយន្ដ​ដោយ​ថៅ​កង់​រថយន្ដ​រត់​បាត់​ស្រ​ម៉ោ​ល នៅក្នុង​រថយន្ដ​ឃើញ​មាន​អត្តសញ្ញាណ​ប​ណ្ណ័​និង​ឯង​សារ​គុប​ពី​របស់លោក​នៅក្នុង​រថ​យន្ដ​នោះ ។ លោក ​សេង កុសល​ សូម​បកស្រាយ​បន្ថែមថា នៅពេល​លោក​នាំ​ក្រុមគ្រួសារ​ទៅលេង​ក្រុងកែប អ្នកទិញ​រថយន្ដ​បាន​វ៉េ​លុយ2500$ឲ្យ​លោក​បង្គ្រប់​ថ្លៃ​រថយន្ដ​ហើយ​លោក​ក៏បាន​ឲ្យ​ប្អូន​ថ្ងៃ​ប្រគល់​រថយន្ដ​នោះ​ទៅ​ឲ្យ​អ្នកទិញ ប៉ុន្ដែ​ប្អូនថ្លៃ​លោក​មិនបាន​ដកយក​ឯកសា​ទាំងនោះ​ចេញ​ទើប​ពេល​សមត្ថកិច្ច​ចាប់​ចាប់​បានឃើញ​ឯកសារ​លោក​បែបនេះ ៕

សូមទស្សនាវីដេអូខាងក្រោម