ខេត្តតាកែវ៖ លោកគ្រូចៅអធិការព្រះនាម(សាំង ម៉ៅ)គង់នៅវត្តអង្គឈូក(ហៅវត្តតាលឿរ)ស្ថិតនៅភូមិតាលឿរ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ឥឡូវនេះកំពុងរងការចោទប្រកាន់ពីរប្រជាពលរដ្ឋចំនូន៧ភូមិស្ថិតក្នុងឃុំឧត្តមសូរិយាទាំងអស់បានព្រមព្រៀងគ្នាផ្តិតស្នាមមេដៃបណ្តោះអាសន្ន ចំនូន៣០៩គ្រូសារ បញ្ជាក់អំពីរទឹកចិត្តរបស់ពូកគាត់រឿងលោកគ្រូចៅអធិការព្រះនាម(សាំង ម៉ៅ)ដែលគង់នៅវត្តអង្គឈូក(ហៅវត្តតាលឿរ)មិនបានកសាងវត្តអោយបានរីកចំរើននោះទេ ។

បើតាមសំដីរបស់ប្រជាពលរដ្ឋទាំង៧ភូមិបាននិយាយស្រដៀងៗគ្នាប្រាប់អ្នកយកព័ត៍មានយើងថា៖លោកគ្រូចៅអធិការ (សាំង ម៉ៅ)នេះមកគង់នៅវត្តអង្គឈូកគឺគ្មានបានកសាងអ្វីទេ សុំបិណ្ឌបាទ បច្ច័យពីប្រជាពលរដ្ឋថាយកមកជីកស្រះនៅក្នុងវត្តបែជាមិនជីក ទិញឡានកូរ៉េ យកមកហើយពេលពុទ្ធបរិស័ទ្ធត្រូវការយកទៅប្រើប្រាស់ ដូចជាទៅធ្វើរបុណ្យតាមបណ្តាវត្តផ្សេងៗគឺមិនអោយទេ ចាក់សោឡានទុកចោល.សុំបិណ្ឌបាទបច្ច័យពីពុទ្ធបរិស័ទ្ធដើម្បីដាក់អំពូលភ្លើងក្នុងវត្ត ពេលដាក់បង្គោលហើយដកចេញវិញ ពេលពុទ្ធបរិស័ទ្ធសុំគូគុំនូរក្នុងសាលាឆ័នមិនអោយគូទេ ពេលសូរទៅលោកឆ្លើយដាក់អាចារ្យ សូរអាចារ្យឆ្លើយដាក់លោក ពេលបុណ្យទានម្តងៗវត្តគេដទៃមានភ្លើងមានទង់ជាតិសាសនាដាក់ពេញវត្តចំណែកវត្តអង្គឈូកគ្មានទង់ជាតិនិងក្នុងព្រះវិហាគ្មានភ្លើងទេ ងងិតឈឹង ពេលបុណ្យឆ្លងសាលាវិបស្សនាសមាធិធម៌របស់យាយជីលោកគ្រូចៅអធិការបិទភ្លើងរូចប្រាប់លោកនេនអោយចេញក្រៅវត្តទៀតផង ។

ប្រភពព័ត៍មានបានបន្តទៀតថា៖ ចំណែកក្នុងកុដិរបស់លោកគ្រូចៅអធិការ (សាំង ម៉ៅ) វិញគ្មានអ្នកណាចូលបានទេ បើសិនពុទ្ធបរិស័ទ្ធត្រូវការខ្ចីសម្ភារៈយកមកធ្វើរបុណ្យវិញគឺលោកចាក់សោខាងក្រោមរូចយកសម្ភារៈទាំងអស់នោះទំលាក់ពីលើមកក្រោមវិញ (តើមានអាថ៍កំបាំងអ្វីនៅក្នុងកុដិនោះ) ជាចុងក្រោយពុទ្ធបរិស័ទ្ធទាំងអស់សំណូមពរទៅដល់មន្ទីរធម្មការខេត្ត ជូយដោះស្រាយចំពោះលោកចៅអធិការ (សាំងម៉ៅ) គង់នៅវត្តអង្គឈូក (ហៅវត្តតាលឿរ) នេះនិមន្តចេញទៅគង់នៅវត្តណាក៏ទៅៗឈប់ទទូលស្គាល់ហើយរូចជ្រើសរើសលោកគ្រូចៅអធិការថ្មីដើម្បីមកកសាងទីអារាមវត្តអោយរីកចំរើនដូចវត្តផ្សេងៗទៀត ។ ក្នុងករណីនេះដែរអ្នកយកព័ត៍មានទូទស្សន៏CTV.8.HDយើងសុំការបកស្រាយពីលោក(ជួង វាន)ប្រធានមន្ទីរធម្មការខេត្តតាកែវលោកបានបញ្ជាក់ថា៖ រឿងបញ្ហានេះដែរចាំលោកអោយមន្ត្រីរក្រោមឱវាទរបស់លោកចុះទៅពិនិត្យមើលនិងដោះស្រាយមូយជុំហានសិនលទ្ធផលយ៉ាងណាចាំពេលក្រោយលោកនិងចុះទៅផ្ទាល់តែម្តង ៕

សូមទស្សនាវីដេអូខាងក្រោម