ខេត្តរតនគិរី៖ យុវតី​ដ៏​ស្រស់ស្អាត​ម្នាក់ ជនជាតិភាគតិច​ទំពួន​ជា​សិស្ស​ថ្នាក់​ទី​១១ នៅ​សាលា​វិទ្យាល័យ​សម្តេចឪ​សម្តេចម៉ែ ទី​រួម​ក្រុង​បាន​លុង ត្រូវបាន​ជន​មិន​ស្គាល់មុខ​ចាប់រំលោភ​រួច ហើយ​មួល​.​ក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​អ​ណោ​ច​អ​ធ័​ម​បំផុត​នៅក្នុង​ចម្ការ​ដំឡូង​មី​មួយកន្លែង ។ ហេតុការណ៍​នេះ​មានការ​ភ្ញាក់ផ្អើល​បានកើត​ឡើង​វេលា​ម៉ោង​៨​នឹង​៣០​នាទី​ព្រឹក​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧​នេះ ត្រង់ចំណុច​ជនរងគ្រោះ​ស្លាប់​ក្នុង​ចម្ការ​ដំឡូង​មី​ក្បែរផ្លូវ​ក្រា​គ្រួស​ក្រហម​ប្រហែល​១០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ចាង​រ៉ា ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី ។

ក្រោយពី​មានការ​ភ្ញាក់ផ្អើល​ត្រូវ​សមត្ថកិច្ច​រួមមាន​នគរបាល​កា​រិ​យា​ល​វិទ្យាសាស្ត្រ​និង​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រួមទាំង​មន្ត្រី​ប៉េអឹម ស្រុក ខេត្ត និង​មន្ត្រី​មន្ទីរពេទ្យបង្អែក​ខេត្ត​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ក្រោយពី​ធ្វើ​កោសល​វិ​ច្ច័​យ​រួចមក​សមត្ថកិច្ច​បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា ជនរងគ្រោះ​មានឈ្មោះ កេល លាភ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ទំពួន រៀន​ថ្នាក់​ទី​១១​នៅ​សាលា​វិទ្យាល័យ​សម្តេចឪ សម្តេចម៉ែ ទី​រួម​ក្រុង​បាន​លុង រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​ ។ សមត្ថកិច្ច​ដដែល​បាន​បន្តទៀតថា នៅលើ​ដងខ្លួន​សាកសព​មើលឃើញ​មាន​ស្នាមរបួស​មួល​បំបាក់​.​ក និង​ស្នាម​រយះ​ក្បាល និង​បែក​ជង្គុង​ទាំងសងខាង និង​ប្រដាប់ភេទ​របួស​យ៉ាងដំណំ ហើយ​តាម​ការប៉ាន់ស្មាន​របស់​សមត្ថកិច្ច​ជនរងគ្រោះ​មុនពេល​សម្លាប់​គឺ​ជនល្មើស​បាន​ច្របាច់​ ក រួច​មួល​ ​ក បន្ថែម ហើយ​ជនសង្ស័យ​មិនមែន​ម្នាក់ឯង​នោះទេ ចាប់ពីរ​ពីរ​នាក់​ឡើងទៅ​ ។ បច្ចុប្បន្ន​សាកសព​បាន​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

ដោយឡែក​សមត្ថកិច្ច​កំពុង​ស្វែង​រកមុខ​ឃាតករ​ឲ្យ​ខាន​តែ​បាន​ ។​ ជុំវិញ​ព័ត៌មាន​ខាងលើ​ត្រូវបាន​ឪពុកម្តាយ​ជនរងគ្រោះ​ដែលមាន​ឈ្មោះ ​ខាំ ឡា​កេល អាយុ​៥២​ឆ្នាំ ជា​ឪពុក និង​ម្តាយ​មានឈ្មោះ តក់ ដូច អាយុ​៥០​ឆ្នាំ បាន​រៀបរាប់ថា កូន​គាត់​ស្លាប់​ជា​កូន​ទី​៦ «​កូនពៅ​» នៅ​ថ្ងៃអាទិត្យ​ ទី​២២ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​៩​ព្រឹក​កូនស្រី​របស់គាត់​ដែលជា​នារី​រងគ្រោះ​នេះ​បាន​សុំ​ឪពុកម្តាយ​មក​ទី​រួម​ខេត្តរតនគិរី ជិះ​ម៉ូតូ​ម៉ាក​សង់​C125​ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រតនគិរី​ 1C-4009 ជិះ​ម្នាក់ឯង​ដោយ​ប្រាប់​ឪពុកម្តាយ​ថា មក​កម្មវិធី​នៅ​ភោជនីយដ្ឋាន​រតន​លី​នា ទល់មុខ​សាលា​វិទ្យាល័យ​សម្តេចឪ សម្តេចម៉ែ ដើម្បី​មក​រាំ​របាំ​ប្រពៃណី​ជនជាតិ​ទំពួន​ឲ្យ​អង្គការ​មី​ឌី​វ័​ន្ត នា​ថ្ងៃអាទិត្យ​នោះដែរ ដល់​ម៉ោង​៧​យប់​ឪពុកម្តាយ​បាន​ទូរស័ព្ទ​ទៅរក​កូន​ជា​ច្រើនដង​តែ​គ្មាន​អ្នកទទួល​ទើប​នៅ​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨​ព្រឹក ​ម្ចាស់​ចម្ការ​ឈ្មោះ​សួង សុខលី ឃើញ​ម៉ូតូ​ជនរងគ្រោះ​ឃ្លាត​ពី​សាកសព​២០​ម៉ែត្រ ហើយ​ដើរ​ទៅមុខ​ឃើញ​សព​នារី​រងគ្រោះ​និង​មានការ​ភ្ញាក់​ផ្អើ​រ​ដល់​ក្រុមគ្រួសារ​និង​សមត្ថកិច្ច​ ។

តាម​ប្រភពព័ត៌មាន ពី​ឈ្មោះ ថង សៃ ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​សិស្ស​រៀន​ជាមួយគ្នា និង​ធ្វើការ​អង្គការ​មី​ឌី​វ័​ន្ត បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា​នៅ​ថ្ងៃអាទិត្យ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១ ថ្ងៃត្រង់​អង្គការ​ខាងលើ​បានរៀបចំ​កម្មវិធី​មួយ​ដែលមាន​ឈ្មោះ​ធម្មជាតិ​របស់​អ្នក​ហើយ​អ​ញ្ចើ​ញ​នារី​រងគ្រោះ​មក​រាំ​ល្បាំ​ជនជាតិ​ទំពួន​ដល់​ម៉ោង​១២​ចប់​កម្មវិធី​នារី​រងគ្រោះ​ឈ្មោះ កេល លាភ នៅ​ហូបបាយ​រួមគ្នា​ជាមួយ​មិត្ត​ភ័ក្ត្រ​ជាច្រើន​ទៀត​រហូតដល់​ម៉ោង​៣​រសៀល​ទើប​បែក​គ្នា​អស់ ហើយ​មិត្ត​ភ័ក្ត្រ​មិនដឹង​នារី​រងគ្រោះ​ទៅណា​ខ្លះ​ទេ ទើប​មកដល់​ថ្ងៃ​នឹងមាន​ការភ្ញាក់ផ្អើល​ដឹងថា​នារី​រងគ្រោះ​រំលោភ​សម្លាប់ ៕

សូមទស្សនាវីដេអូខាងក្រោម