បុរសស្ត្រី២នាក់បានជិះម៉ូតូដ៖បោកក្នុងផ្សារត្រូវបានម្ចាស់អាជីវកររាយការណ៍ដល់សមត្ថកិច្ចត្រូវឃាត់ខ្លួន៖ហេតុការនេះបានកើតឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១:៤៨នាទីនៅចំណុចផ្សាព្រែកតាមាក់ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនរងគ្រោះ ០១ នាក់ឈ្មោះ សំ ស៊ីថា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងទង  មានទីលំនៅ ភូមិឃុំកើតហេតុ ។ ចំណែកជនសង្ស័យប្រុសស្រី ០២ នាក់១.ឈ្មោះ ជួប ដាវី ហៅ វី ភេទ ស្រី  អាយុ៤៤ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ២ឃុំ ព្រែកខ្សាយខ ស្រុកពាមរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់ទូលសង្កែ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។

២, ឈ្មោះ ជុំ សំណាង ហៅទូច ភេទ ប្រុស អាយុ២២ ឆ្នាំជនជាតិ ខ្មែរ មុខរបរ រត់តុហាងលក់គ្រឿងក្លែម មានទីលំនៅភូមិប្រាឃុំ អង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់ទូលសង្កែ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ការឃាត់ខ្លួននេះដកហូតវត្ថុតាង៖ មានខ្សែដៃក្លែងក្លាយស្រោបផ្លាកទីនចំនួន ០៣ខ្សែកងដៃក្លែងក្លាយស្រោបផ្លាកទីនចំនួន ០១វង់ចិញ្ចៀនក្លែងក្លាយ ០១ វង់ម៉ូតូចំនួន០១គ្រឿង ម៉ាកគុបជ្រុង C50 ពណ៌ទឹកប៉ិច ផ្លាកលេខ ភ្នំពេញ 1H-3808  (ជាមធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព ។

លោកវរសេនីយ៍ឯកម៉ែន សុឃឿន អធិការស្រុកខ្សាច់កណ្តាលបានអោយដឹងថាសភាពរឿងហេតុ នៅថ្ងៃទី ២៤ខែតុលាឆ្នាំ.២០១៧ វេលាម៉ោង ១១:០០នាទី ជនសង្ស័យបានជិះម៉ូតូឌុបគ្នាចូលផ្សារព្រែកតាមាក់ ហើយបានយកខ្សែដៃក្លែងក្លាយស្រោបផ្លាកទីន យកទៅដាក់បញ្ចាំនៅតូបលក់មាសជនរងគ្រោះ ដោយដាក់បញ្ចាំខ្សែដៃ ០១ខ្សែ ក្នុងតម្លៃ 300$ ពេលនោះជនរងគ្រោះមានការសង្ស័យបានពិនិត្យមើលឃើញថា ជាខ្សែដៃក្លែងក្លាយ ហើយរាយការជូនកម្លាំងនគរបាលប៉ុស្តិ៍ព្រែកមាក់ ដែលប្រចាំការនៅផ្សារព្រែកតាមាក់ កម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ធ្វើការត្រួតពិនិត្យឆែកឆេរឃើញមានខ្សែដៃ ០២ខ្សែ កងដៃ ០១វង់ ចិញ្ចៀន ០១វង់ ជារបស់ក្លែងក្លាយ ករណីនេះសមត្ថកិច្ចចាត់ការតាមនីតិវិធី ៕

សូមទស្សនាវីដេអូខាងក្រោម