ភ្នំពេញ៖ ម៉ូតូកង់បីមួយគ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នប្រាំងមិនទាន់ជ្រុលទៅបុករទេះអូសអេតចាយ នៅខាងមុខដែលធ្វើដំណើរស្របគ្នារងរបួសធ្ងន់ត្រូវបានរថយន្តសង្តោះមន្ទីរពេទ្យសូវៀតយកទៅធ្វើការសង្រោះបន្ទាន់ ។ ហេតុការណ៍បាកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភព ប្រជាពលរដ្ឋបានឃើញហេតុការណ៍ឲ្យដឹងថា មុនកើតហេតុ ម៉ូតូកង់បីគ្មានស្លាកលេខ ពណ៌ ក្រហម បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើវ៉ាក់អ៊័ររទេះអេតចាយនៅពីមុខប្រាំងមិនទាន់បុកពីក្រោយរដែលធ្វើដំណើរស្របគ្នាបណ្ដាលអោយរងរបួសសន្លប់ អ្នកបើកម៉ូតូកង់បីរបួសស្រាល ។

ក្រោយកើតហេតុ  ត្រូវបានរថយន្តសង្គ្រោះពេទ្យសូវៀតដឹកយកទៅព្យាបាល ។ ចំណែកម៉ូតូកង់បីនិងរទេះអេតចាយប៉ូលីសវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានរងចាំដោះស្រាយពេលក្រោយ ៕

សូមទស្សនាវីដេអូខាងក្រោម