ខេត្តសៀមរាប៖ លោក អូ ម៉េង ស្វាមី លោកស្រី លី អ៊ុំអេង ម្ចាស់កម្មសិទ្ធដីនៅចំណុច អង្គរ ឃ្យុងយូ នៅជិតរដ្ឋបាលខេត្តសៀមរាប! ប្រតិកម្មចំពោះលោក សុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិ អប្យរា បញ្ជាកូនចៅធ្វើការហាមឃាត់រថយន្តដឹកអាចម៌ដី មិនអោយចូលមកចាក់នៅលើ ដី របស់ភរិយាលោក ទោះបីជាមានលិខិតស្នាមត្រឹមត្រូវ ពីឯកឧត្តមអភិបាលខេត្តក៏ដោយ ។ លោក អូ ម៉េង បានប្រាប់ CTV8HD នៅថ្ងៃទី០១ ខែវិច្ឆិកា នេះថា យោងទៅលើឯកសាស្មើ សុំចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ របស់លោក ស្រី លី អ៊ុំ អេង! ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានអនុញ្ញាតិអោយលោកស្រី  ចាក់អាចម៌ដីដើម្បីសាងសង់សំណង់ផ្សេងៗ ដែលមានផ្ទៃដីទំហំ ៣០ ០០០ ម៉ែត្រការ៉េ ( បីម៉ឺនមែត្រការ៉េ ) ប៉ុន្តែលោក សុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិអប្យរា បានច្រានចោលមិនយកជាការបញ្ជាអោយកូនចៅហាមឃាត់មិន អោយរថយន្តដឹកដីចូលចាក់អាចម៌ដីទេ! លុះត្រាតែមានការឯកភាពពីអាជ្ញាធរជាតិអប្សរា ។

លោក អូ ម៉េង បានប្រាប់បន្ថែមទៀតថា! ថ្មីៗនេះភរិយាលោក បានទៅធ្វើកិច្ចសន្យាមួយទៀត មានលេខ១០០៨/១៧ ស.ជ.ណ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ក្នុងនោះមានមន្ត្រីជំនាញសំខាន់ៗរួមមាន ៖ ទី១ លោក សោម សម្បត្តិ អភិបាលរងក្រុងសៀមរាប ទី២ លោក ហាយ យង់ ប្រធានការិយាល័យអភិវឌ្ឍន៍ក្រុង ទី៣​ អនុប្រធានការិយាល័យត្រួតពិនិត្យបំពុល បរិស្ថាន ទី៤ លោក ខូយ គឹមទូ ទីប្រឹក្សាអាជ្ញាធរអប្សរា និងទី៥  លោក គង់ មរកត ប្រធាននាយកដ្ឋាន ស្តីទី នាយកដ្ឋានសណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការ ទាំងអស់សុទ្ធតែ ជំនាញ ទាំងអស់ ។ លោក អូ ម៉េង បានបញ្ជាក់ប្រាប់ថា! កិច្ចសន្យាខាងលើដែលធ្វើឡើងដោយ អាជ្ញាធរអប្សរា នោះ មិនបាន២ម៉ោងផងនៅថ្ងៃដដែល ត្រូវបានលោក សុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិ អប្យរា! មិនយកជាការ មានន័យថាយកជើងលុបចោលកិច្ចសន្យានេះវិញ ។

លោក អូ ម៉េង ស្វាមី លោកស្រី លី អ៊ុំអេង ម្ចាស់កម្មសិទ្ធដី សូមអំពាវនាវដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មេត្តជ្រាប ដ៏ខ្ពង់ខ្ពស់ផង ព្រោះលោក សុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិ អប្យរាធ្វើនេះហាក់ដូចជាមានគំនុំជាមួយគ្រួសារលោក រថយន្ត ដឹកដីផ្សេងៗឆ្លងកាត់បាន ចំណែករថយន្តដឹកអាចម៌ដីរបស់លោកហាមឃាត់ ហើយអាជ្ញាធរ អប្សរាមិនបានដាក់បម្រាម ជាសញ្ញាណាមួយដើម្បីបញ្ជាក់ជួនជាដំណឹង ហាមឃាត់មិនអោយរថយន្តដឹកដីឆ្លងកាត់លើផ្លូវអប្សរា ដល់ប្រជាពលរដ្ឋដឹងដែរ ។ ចំណែកក្រុមមន្រ្តីអាជ្ញាធរអប្សរា ចុះមកហាមឃាត់បាននិយាយថា ពួកគេធ្វើតាមបញ្ជាលោក សុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិអប្យរាទេ ពួកគេមិនអាចសម្ភាសន៍បានឡើយ! ក៏ប៉ុន្តែពួកគេ និយាយថា រថយន្តដឹកអាចម៌ដី លោកស្រី លី អ៊ុំអេង បានបើកបរលើផ្លូវអប្សរាទើបមេចេញបញ្ជាហាមឃាត់ ។ ពាក់ព័ន្ធករណីខាងលើអង្គភាព ព័ត៏មានមិនអាចសុំការបំភ្លឺពីលោក សុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិអប្យរាបានទេ  នៅថ្ងៃទី០១ ខែវិច្ឆិកា នេះ ៕

សូមទស្សនាវីដេអូខាងក្រោម