កំពង់ស្ពឺ៖  ការដឹកជញ្ជូនឈើនៅតែបន្តដឹកជារៀងរាល់យប់ថ្ងៃដឹកចេញពីស្រុកឳរ៉ាល់ខេត្តកំពង់ស្ពឺឆ្លងកាត់  ផ្លូវជាតិលេខ41  ស្រុក សំរោងទងនឹងស្រុកគង់ពិសី ហើយស្រុកបសេដ្ឋ ខេត្តកំពស់ស្ពឺឆ្ពោះទៅខេត្តតាកែវ។អត់មានសមត្ថកិច្ចជំនាញណាមួយមើលឃើញសោះ ប្រហែលជាត្រូវរូវគ្នាអស់ហើយមើលទៅបានជាសំងុំស្ងាត់ស្ងៀមអញ្ចឹង។បើតាមប្រភពពីប្រជាពលរដ្ឋបានលួចបង្ហើបប្រាប់បុគ្គលិកទូរទស្សន៍ប៉ុស្ត៍លេខ៨អេចឌីឲ្យបានដឹងថាដឹកឈើចេញពីស្រុកឳរ៉ាល់នឹងស្រុកថ្ពងដឹកឈើដោយរូបភាពជាឡានដឹកដីដើម្បីបំភាន់ភ្នែកជាពិសេសគោយន្តដឹកឈើ  ទាំងយប់ទាំងថ្ងៃឆ្លងកាត់ស្នាក់ការរដ្ឋបាល ព្រៃឈើថ្ពង នឹង អាវុហត្ថស្រុក បើកភ្លើងចាំតែយកលុយពីឈ្មួញមានមេការចាំរត់ការបង់លុយជាមុនខ្លាចអ្នកសារព័ត៌មានមើលឃើញពីសកម្មភាពរបស់ពួកគាត់ដែលកំពង់តែឃុបឃិតនឹងបើកភ្លើងខៀវឲ្យពួកឈ្មួញរកស៊ីបទល្មើសអនុផលព្រៃឈើកាងនឹងរត់ផ្លូវជិះឡានលុចស៊ីស330ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ2L6358 ។
សូមទស្សនាវីដេអូខាងក្រោម