រតនគិរី ៖ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ១១ រោច ខែ មិគសិរ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ទី១៤ ខែ ធ្នូ ឆ្នាំ២០១៧ នេះ លោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និង ក្រុមការងារកាកបាទក្រហមសង្កាត់បឹងកន្សែង បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហម ខេត្តរតនគិរី ទៅប្រគល់ជូនគ្រួសារក្រីក្រមានជម្ងឺប្រចាំកាយ និងចាស់ជរាគ្មានទីពឹង ចំនួន០៧ គ្រួសារ៖នៅភូមិអូរកន្សែង ២ គ្រួសារ  នៅភូមិ  ភ្នំស្វាយ  ២ គ្រួសារ  នៅភូមិទេសអន្លុង  ២ គ្រួសារ  និងភូមិអូរកន្តិល ១គ្រួសារ  ក្នុងសង្កាត់  បឹងកន្សែ ក្រុងបានលុងខេត្តរតនគិរី។នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ លោកនាយកសាខាក៍បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលខេត្តរតនគិរី និងលើកឡើងផងដែរថា អំណោយទាំងអស់នេះគឺសាខាបានមកពីសប្បុរសជននានា ក្នុងនិងក្រៅខេត្ត សម្រាប់ជួយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្សេងៗស្របតាមប្រធានបទរបស់ចលនា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា”។សម្ភារៈផ្តល់ជូនរួមមានៈ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត( មុង ភួយ សារ៉ុង ក្រមា) ១កញ្ចប់    និង ថវិកាបន្ថែមរបស់សាខា និងសង្កាត់បឹងកន្សែងជូន ១គ្រួសារ ១០ម៉ឺនរៀល។ សូមទស្សនាវីដេអូខាងក្រោម