កណ្តាល៖ យុវជន២នាក់ត្រូវសមត្ថកិច្ចស្រុកស្អាងក្របួចបន្ទាប់ពីធ្វើសកម្មភាពបើកម៉ូតូតាមកាប់ជនរងគ្រោះចំខ្នងបណ្តាលអោយរបួសធ្ងន់ហើយជិះគេចខ្លួន៖ ហេតុការណ៍នេះបានកើតឡើង នៅចំនុចភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។បើតាម​នគបាលស្រុកស្អាងបានអោយដឹងថាជនរងគ្រោះ-ឈ្មោះ ហាក់ វិជ្ជា ភេទ ប្រុស អាយុ ១៥ឆ្នាំជនជាតិខ្មែរ មុខរបរ ៖សិស្សមានទីលំនៅភូមិ ព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។ចំណែកជនសង្សយ័មានចំនួន ០២ នាក់ទី១ឈ្មោះ ដេន មាសសុភា  ភេទ ប្រុស អាយុ ១៧ឆ្នាំជន់ជាតិខ្មែរ មុខរបរ៖កសិករមានទីលំនៅភូមិព្រែករុន ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ជនសង្សយ័ ទី២•ឈ្មោះ ខុម កុសល់ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖សិស្សមានទីលំនៅភូមិព្រែកស្នងឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាលអ្នកទាំង២ត្រូវបានសមត្ថកិច្ចនគបាលស្រុកស្អាងឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពហើយរត់គេច ។លោកវរសេនីយ៍ទោ សេង សុជាតិ អធិការស្រុកស្អាងបានអោយដឹងថាកន្លងមកជនសង្សយ័និងជនរងគ្រោះធ្លាប់មានរឿងឈ្លោះប្រកែកគ្នានិងគុំគួនគ្នា លុះដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ជនសង្សយ័ឈ្មោះ ដេន មាសសុភា និងឈ្មោះ ខុម កុសល់ បានជិះម៉ូតូឌុបគ្នាដោយមានឈ្មោះ ដេនមាសសុភា  កាន់កាំបិតបុង័តោ ដេញតាមម៉ូតូជនរងគ្រោះពេលតាមទាន់ឈ្មោះ ដេន មាសសុភា បានយកកាំបិតកាប់ទៅលើជនរងគ្រោះត្រូវចំខ្នង បណ្ដាលអោយរងរបួស ។ភ្លាមនោះជនសង្សយ័ទាំង០២នាក់បានជិះម៉ូតូតាមផ្លូវមាត់ទន្លេរួចក៍បោះកាំបិតចោលទៅក្នុងទឹកទន្លេរួចគេច​ខ្លួនតែម្ដង។បន្ទាប់មកសមត្ថកិច្ចប៉ុស្តិព្រែកគយទទួលពត៌មានក៍បានហៅជនសង្ស័យទាំង០២នាក់មកសាកសួរ បានសារភាពថាពិតជាបានកាប់ទៅលើជនរងគ្រោះប្រាកដមែន ។ លុះវេលាម៉ោង១៧និង៥០នាទី លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាលបានអនុញ្ញាតិអោយឃាត់ខ្លួនឈ្មោះ ដេន មាសសុភា និងឈ្មោះ ខុម កុសល់ ដើម្បីចាត់ការតាមនីតិវិធី ។