ភ្នំពេញ៖ បុរសម្នាក់ដែលជាជនជាតិបរទេសបានធ្លាក់ពីលើ ខុន ដូជាន់ទី ០២បណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែង។ ហេតុការបង្កការភ្ញាក់ផ្អើលឡើងកាលម៉ោង ៥និង៤០នាទីព្រឹកថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនិង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ចំណុចភូមិ​គ្រិះ​ តារា​សុភមង្គល ស្ថិតផ្ទះលេខ៥២នៅ តាមបណ្ដោយផ្លូវលេខ១២៣កែង៤៥៦ ភូមិ៤​ ក្រុម២២ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។ជនរងគ្រោះមានឈ្មោះ CROAS DALE Michard Richard ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុ។ កាន់លិខិតឆ្លងដែន លេខ 512968422 ជនជាតិអង់គ្លេស។ តាមប្រភពព័ត៌មាន​ពីប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ បានអោយដឹងថា​ មុនពេលកើតហេតុ​ ពួក​គាត់បានលឺ សំលេង​ គ្រាំង​ ដូចមានវត្ថុអ្វីម៉្យាងធ្លាក់ត្រូវដំបូលផ្ទះ ហើយភ្លាមនោះ​ពួក​គាត់​បានចេញ​មកមើល​ ក៏ស្រាប់តែ​​ឃើញ​បុរស​ ជនបរទេសម្នាក់​ បានដេក​ស្លាប់​ផ្កា​ប់​មុខ​នៅលើ​ដី​បាត់​ទៅ​ហើយ​ ។ ក្រោយពីកើតហេតុបានប្រហែល​ ២០​នាទី​  ក៏មានសមត្ថកិច្ចមូលដ្ឋាន​ បានមកដល់កន្លែង​​កើតហេតុ​ រួចហើយ​បាន​សួនាំ​ថា​ ទើប​ដឹង​ថា​ បុរសជនបរទេសម្នាក់​ បានធ្លាក់​ពីលើ ​អាគារ​ ខុនដូជាន់ទី ០​២ សម្លាប់​ខ្លួន​ដោយ​មិន​ដឹង​មូល​ហេតុ​ ។ពាក់ព័ន្ធ​ករណីលោតសម្លាប់ខ្លួននេះផងដែ​ គឺ​ខាង​ម្ចាស់ខុនដូរ​ហាក់បីដូច​ជាត្រូវ​ គ្នា​ជាមួយ និង ​សមត្ថកិច្ច​កោសលវិច័្ឆយ​ក្រុង​ គឺមិន​បាន​អោយ​ពិនិត្យ​សពនៅ ​និង ​កន្លែង​កើតហេតុ​ទេ គឺ​បាន​អោយ​រថយន្ត​ដឹក​សព​យកទៅ​ រក្សាទុកនៅ​មន្ទីពេទ្យ​ មិត្តភាពរុស្សី ដើម្បី​ធ្វើ​កោសលវិច័យ​ទៅវិញ​ ។ ករណីនេះភ្នាក់ងារយើងបានសាកសួរសមត្ថកិច្ចមូលដ្ឋាននិងមន្រ្តីនគរបាលការិយាល័យបច្ចេកទេសក្រុងដូចជាមានការលាក់លៀមមិនអាចឆ្លើយបានឡើយ ។សូមបញ្ជាក់ផងដែរ សពត្រូវបាន បញ្ជូនទៅសាលដំកល់សព នៅមន្ទីពេទ្យរុស្សី ៕សូមទស្សនាវីដេអូខាងក្រោម