កណ្តាល ៖ មានយុវជនម្នាក់ត្រូវបានរថយន្តបុកស្លាប់ភ្លាមៗ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចនៅលើដងផ្លូវជាតិលេខ1ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣៩-៤០ ក្នុងភូមិ ជ្រោយដង ឃុំ សំរោងធំកៀនស្វាយ ខេត្ត កណ្តាល ។ បើតាមប្រភពពីលោកហួត សីហានាយប៉ុស្តិ៍សំរោងធំបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ឆិល វិចិត្រ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិ ព្រៃចំកា ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្ត ព្រៃវែង (ស្លាប់) ជិះម៉ូតូម៉ាក HONDA DREAM 125 ព័ណខ្មៅ ផ្លាក់លេខ ភ្នំពេញ 1FP.4288 បានធ្វើដំណើរចេញពីភ្នំពេញទៅអ្នកលឿងលុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តបុកម៉ូតូ រួចបន្ថែម ល្បឿននិងបើកគេចខ្លួនបាត់ស្រម៉ោល ។តាមប្រភពបានបន្តថា៖នៅមុនពេលកើតហេតុខាងម៉ូតូនិងរថយន្តបើកបរក្នុងទិសដៅស្របគ្នាភ្នំពេញទៅ អ្នកលឿងពេលបើកមកដល់ចំណុចកើតហេតុម៉ូតូបានបើកវ៉ារថយន្តបណ្តាលអោយម៉ូតូដួលបោកក្បាលអ្នកបើកបរស្លាប់នៅនឹងកន្លែងភ្លាមៗតែម្តង។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញទៅធ្វើការវាស់វែងនិង ចំពោះសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។តាមការសន្និដ្ឋានគ្រោះថ្នាក់នេះបណ្តាលមកពីកាធ្វេសប្រហែសរបស់អ្នកបើកបរម៉ូតូបើកជែងគ្នាក្នុងស្ថាភាពនគ្រោះថ្នាក់ ៕សូមទស្សនាវីដេអូខាងក្រោម