ក្រចេះ´ ឯកឧត្តម សរ ចំរ៉ុង  អភិបាលនៃគណះអភិបាលខេត្តក្រចេះ កាលពីថ្ងៃទី៤ ខែមករា ឆ្នា២០១៨នេះបានជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជម្ងឺ និងបានយកនាំយកសំភារះ ប្រើប្រាស់និងថវិការរបស់បេឡាជាតិរបបសន្តិសុខសង្គមសាខាខេត្តក្រចេះ  ទៅចែកជូនស្រ្តីជាកម្មករោងចក្រកាត់ដេរ និងកម្មករចៀរជ័រកៅស៊ូ តាមក្រុមហ៊ុន ចំនួន២នាក់ដែលបានមកសម្រាលកូន នៅក្នុងមន្ទីពេទ្យបង្អែកខេត្តក្រចេះនៅក្នុងឆ្នាំថ្មីនេះ ។ជាមួយនិងកាចុះជួបសំណេះសំណាលជាបងប្អូនអ្នកជម្ងឺ ក៍មានកាអញ្ជើញចូលរួមពីសំណាក់លោក ឈ្នាង សុវត្ថា ប្រធានមន្ទីសុខាភិបាលខេត្តក្រចេះ លោក ហេង សុខសាយ ប្រធានការិយាល័យ បេឡាជាតិរបបសន្តិសុខសង្គមសាខាខេត្តក្រចេះ  រួមនិងក្រុមគ្រូពេទ្យជាច្រើននាក់ផ្សេងទៀត ។  លោក ហេង សុខសាយ ប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គមសាខាខេត្តក្រចេះ បានអោយដឹងថា បេឡាជាតិរបបសន្តិសុខសង្គមគឺជាគ្រឹះស្ថានសាធារណះរបស់រដ្ឋ ដែលបំពេញការងារ ផ្នែកសេវាសន្តិសុខសង្គម ក្នុងនោះគឺបានអនុវត្តទៅលើរបបហានិភ័យការងារនិងរបបថែទាំសុខភាព ។លោកបញ្ជាក់ថាថ្មីៗ ជាគោលការណ៏របស់រាជរដ្ឋាភិបាល គឺបានអនុវត្តន៍និងប្រកាសជាសារធាណះដើម្បីអោយម្ចាស់សហ-គ្រាសគ្រឹះស្ថានទាំងអស់ដែលបានប្រើប្រាស់កម្មករចាប់ពីម្នាក់ឡើងទៅ អញ្ចើញមកចុះបញ្ជីការកម្មករនិយោជិករបស់ខ្លួនអោយបានត្រឹមត្រូវ ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដើម្បីទទួលបានសេវាថែទាំសុខភាព ហើយថ្មីៗនេះរាជរដ្ឋាភិបាលក៍ផ្តល់ជូនសេវាថែទាំសុខភាព ទៅលើស្រ្តីដែលមានផ្ទៃពោះ សម្រាលកូននៅតាមមន្ទីពេទ្យគឺទទួលបានថវិការ​៤០-ម៉ឺនរៀល កូនភ្លោះបានចំនួន៨០ម៉ឺន និងកូនបីនាក់បានចំនួន១លាន២សែនរៀល នេះជាការឧបត្ថមរបស់រាជរដ្ឋាភិបាល តាមអនុសាសន៍របស់ សម្តេច  តេជោ ហ៊ុនសែន  ។  ជាក់ស្តែងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះ កម្មរការី ចំនួន២នាក់បានមកសម្រាលកូននៅក្នុងមន្ទីពេទ្យបង្អែកខេត្តក្រចេះ   ហើយក្នុង បេឡាជាតិរបបសន្តិសុខសង្គមសាខាខេត្តក្រចេះ គឺបានផ្តល់ថវិការជូនពួកគាត់តាមរយះ ឯកឧត្តម អភិបាល គឺ ឯកឧត្តមអភិបាល រួមនិងមន្ត្រីក្រោមឪវាទបាននាំយកទៅផ្តល់ជូនផ្ទាល់ ហើយក្រៅពីនោះឯកឧត្តមក៍បាន ផ្តល់ជូនសំភារះប្រើប្រាស់មួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ដែលកំពង់សម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យនោះផងដែរ ។លោក ហេង សុខសាយ ប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គមសាខាខេត្តក្រចេះ បានបញ្ជាក់អោយដឹងថា កម្មការីទាំងនាក់ គឺបានបម្រើការងារនៅក្នុងរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ និងម្នាក់ទៀតបម្រើការងារនៅក្រុមហ៊ុនមួយជាកម្មករជៀរជ័រកៅស៊ូ ហើយនាក់ទាំង២បានសម្រាកពីការងារ និងមកសម្រាលកូននៅស្រុកសំណើត។ កម្មការីទាំងពីគឺបាន បំពេញលក្ខខណ្ឌ័ត្រឹមត្រូវ ពួកគាត់ ទទួលបានអត្ថប្រយោជន៍ ក្រៅពីប្រាក់ខែ គឺគាត់ទទួលបាន៧០ភាគរយពី(បសស) ក្នុងរយះពេលបីខែ និងទទួលបាន៥០ភាគរយពីសហគ្រាស ក្នុងរយះពេលបីខែដូចគ្នា ក្រៅពីនោះប្រមុខរាជរដ្ឋាភិបាល ឧបត្ថម៤០ម៉ឺនរៀលម្នាក់ទៀត សរុបនៅក្នុងរយះពេលបីខែដែលគាត់បានសម្រាកពីការងារ គឺទទួលបានថវិការសរុបប្រមាណជា៤លានរៀល ។អ្នកស្រី ម៉ាត់ ស្រីតូច មកពីឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ជាកម្មការីដែលបានបម្រើការងារនៅរោងចក្រកាត់ដេរ បានសំដែងការសប្បាយរីករាយណាស់ ខណះដែលអ្នកស្រីកំពុងជួបប្រទះ ការលំបាក ដោយសាជីវភាពខ្វះខាត ហើយត្រូវបានរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ លើកទឹកផ្តល់ថវិការ និងសំភារះប្រើប្រាស់ជាច្រើនទៀតផងដែរ ។ ការៀបរាប់ស្រដៀងគ្នានេះដែរ អ្នកស្រី សាវឿន ជាកម្មករចៀរជ័រ កៅស៊ូនៅក្នុងក្រុមហ៊ុនដុងណាយ គ្រួសាមានជីវភាពខ្វះខាត មានកូនក្នុងបន្ទុកចំនួនបួននាក់ អ្នកស្រីក៍បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងបានផ្តល់ជូនទាំងថវិការ និងរបស់របប្រើប្រាស់ជាច្រើន ។សូមទស្សនាវីដេអូខាងក្រោម