ស្វាយរៀង៖ នៅសាលប្រជុំគណៈបក្សប្រជាជនឃុំពោធិរាជឯកឧត្តម មាសប៊ុនឡី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំពោធិរាជបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានក្រុមការងារថ្មីរបស់គណៈបក្សប្រជាជនចុះជួយឃុំពោធិរាជស្រុកស្វាយជ្រំខេត្តស្វាយរៀង។ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់លោកសុទ្ធគឺមចន្ធ័ប្រធានគណៈបក្សប្រជាជនស្រុកស្វាយជ្រំឯកឧត្តមអ៊ឺម សារ៉ា សមាជិកក្រុមការងារចុះជួយស្រុកស្វាយជ្រំនិងក្រុមការងារនិងលោកមេឃុំបក្សលោកលោកស្រីសាខាបក្សភូមិក្រុមប្រឹក្សាទាំង១១ភូមិយ៉ាងច្រើនកុះករផងដែរ។ ថ្លែងក្នុងឪកាសដែលឯកឧត្តម មាសប៊ុនឡី ជាប្រធានក្រុមការងារថ្មីថ្នាក់កណ្ដាលចុះជួយឃុំពោធិរាជបានផ្ដាំផ្ញើរសាសួរសុខទុក្ខពីសំណាក់ឯកឧត្តមចៅភិរុណដែលជាអគ្គនាយកអគ្គនាយកដ្ឋានសំភារះបច្ចេកទេសក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកស្វាយជ្រំដល់បងប្អូនសមាជិកសមាជិការបក្សភូមិទាំង១១ហើយខណះដែលឯកឧត្តមប្ដេជ្ញារនិងខិតខំប្រឺងប្រែងពង្រឺងឃុំពោធិរាជអោយមានការរីកចម្រើនបន្ថែមទៀតនិងបន្តចុះជួបសំណេះសំណាលដល់ខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលជួបទុក្ខលំបាកដោយមិនអោយអ្នកណាម្នាក់ដាច់បាយនោះទេគឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនដែលរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក នៅជាមួយបងប្អូនជានិច្ច។

ឯកឧត្តម មាសប៊ុនឡី ក៏បានជំរុញឲ្យសមាជិកសមាជិការសាខាបក្សទាំងអស់​ត្រូវបន្តធ្វើអំពើល្អ និងចូលរួមដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋឲ្យបានល្អ​ព្រមទាំងផ្តល់សេវាសាធារណផ្សេងៗឲ្យបានឆាប់រហ័ស និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវសេវាមិនបង់ប្រាក់ដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណ័ សៀវភៅគ្រួសារជាដើម ដើម្បីឲ្យពលរដ្ឋបានដឹង​យល់ជ្រួតជ្រាបជៀងវាង មានការថ្នាំងថ្នាក់ណាមួយ ជាពិសេសស្វាគមន៍ជានិច្ច​រាល់ការចុះចូល ពីគណបក្សផ្សេងចូលមករួមរស់​ជាមួយ គណៈបក្សប្រជាជនកម្ពុជា។ ក្នុងរយៈពេល​៣៩ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំ​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ប្រធានគណៈបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីក​ចម្រើន​​ទាំង​ក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់​ទៅលើវិស័យ៤ ជាអាទិភាពមាន​ទឹក ភ្លើង ផ្លូវ និងមនុស្ស។
ជាការពិតណាស់​ទាំងអស់គ្នា ស្រឡាញ់សន្តិភាពហើយសន្តិភាពនេះ បានមកដោយលំបាកបំផុតដូច្នេះ ត្រូវរួមគ្នាថែរក្សាសន្តិភាព នេះឲ្យបានគង់វង្សរហូតតទៅ មិនបណ្ដោយឲ្យមានអ្នកណាម្នាក់ មកបំផ្លាញនូវសន្តិភាព ដែលកើតឡើង​ពីនយោបាយ​ឈ្នះឈ្នះ​​បានជាដាច់ខាត។ក្នុងឪកាសនោះដើម្បីជារបស់កំដរដៃទុកជាអនុស្សវរិយ៏ដល់សមាជិកសមាជិការសាខាបក្សភូមិក្រុមប្រឹក្សាឯកឧត្តម មាសប៊ុនឡី ប្រធានក្រុមការងារថ្មីថ្នាក់កណ្ដាលចុះជួយឃុំពោធិរាជក៏បានឧបត្ថមជានាឡិការដៃដ៏ស្រស់ស្អាតក្នុងមួយនាក់មួយគ្រឿងៗនិងថវិការចំនួន២ម៉ឺនរៀលផងដែរ។

សូមទស្សនាវីដេអូខាងក្រោម