ភ្នំពេញ៖  ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់នៅចំណុច២ទីតាំងផ្សេងគ្នា ដកហូតបានថ្នាំញៀនចំនួន៦៣កញ្ចប់។សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១ បានធ្វើឡើងនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ២៧១ ក្រុម៣៥ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌចំការមន កំពុងល្បាតបានឃើញ ធ្វើការឃាត់ខ្លួនបានឈ្មោះ ធឿន វឿន ភេទប្រុស អាយុ៤២ឆ្នាំ  មុខរបរមិនពិតប្រាកដ ដកហូតបានថ្នាំញៀនចំនួន២កញ្ចប់តូច, ទូរស័ព្ទ១គ្រឿង, ដែកកេះ១, ម៉ូតូគុប ពណ៌ស ចំនួន១គ្រឿង។

ចំណែកករណីទី២ ធ្វើឡើងនៅចំណុចផ្ទះគ្មានលេខ ផ្លូវ២៧១ ក្រុម៣៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សុខ ឆៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ដកហូតបាន ថ្នាំញៀនចំនួន៦១កញ្ចប់តូច , កាបូបស្ពាយ១, ថង់កំណាត់ពណ៌ខ្មៅ១ , ប្រអប់ដាក់វែនតា ១, ដែកកេះ១, កាបូបដៃ១ លុយចំនួន ១៤០០០រៀល និងបំពង់កែវសម្រាប់ជក់១។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាងគ្រឿងញៀនចំនួន៦៣កញ្ចប់ ត្រូវបានសមត្ថកិច្ចបញ្ជូន​មកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

សូមទស្សនាវីដេអូខាងក្រោម