ភ្នំពេញ ៖ កម្មករកម្មការនីរោងចក្រអ៊ី ហ្វាបានសូមបើកប្រាក់ខែតែថៅកែមិនទាន់បានបើក  នៅឡើយកន្លងមកបើកប្រាក់ខែនៅថ្ងៃទី៥រហូតដល់ថ្ងៃទី៧ហើយមិនឃើញបើក ទៀតឃើញតែដឹកម៉ាសុីនដេរចេញកម្មករកម្មការនីខ្លាចរោងចក្របិតទ្វារក៏នាំគ្នាធ្វើកូតកម្មអហឹង្សានៅមុនរោងចក្រ មិនអោយចិនដឹក សម្ភារៈចេញ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននៅវេលា ម៉ោង៧និង០០នាទីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំង ពោធិ៏ សង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

បើតាមសម្តីកម្មកានីម្នាក់បានអោយដឹងថាមុនដំបូងគាត់ឃើញចិនដឹកសម្ភារៈចេញពីរោងចក្រដោយខ្លាចចិនបិតរោងចក្រមិនបើកប្រាក់ខែអោយក៏នាំគ្នាធ្វើកូតកម្មអហឹង្សាមិនអោយចិនដឹកសម្ភារៈចេញតទៀត ខណៈ ពេលនោះក៏មានកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌពោធិ៏សែនជ័យយកឡានមកបិតមុខរោងចក្ររួមទាំងកម្មករកម្មការនីដេកយាមទល់ភ្លឺដើម្បីរងចាំការដោះស្រាយពីថៅកែ។

កម្មការនីនោះ ៖ បានបន្តទៀតថាចំនួនកម្មករកម្មការនី៧០០នាក់ជាងមិនទាន់បើកប្រាក់ខែនៅឡើយ។ពួកគាត់ចង់បានតែប្រាក់ខែដើម្បីយកមកអោយថ្លៃផ្ទះជួលទឹកភ្លើងនិងផ្ញើរទៅផ្ទះមួយចំនួនដើម្បីសងបំណុលគេ ។តែដល់ពេលនេះមានការភ័យខ្លាចចិន រត់ចោលក៏ពួកគាត់នាំគ្នាធ្វើកូតកម្មនេះឡើង។បើតាមសម្តីប្រធានសន្តិសុខនិងសមត្ថកិច្ចបានអោយដឹងថារងចាំថ្ងៃស្អែតដោះស្រាយគ្នា។ក្រោយមកសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចខណ្ឌពោធិ៏សែនជ័យបាន ដាក់កម្លាំងយាមទល់ភ្លឺមិនអោយចិនដឹក សម្ភារៈចេញរងចាំដោះស្រាយគ្នាសិន៕

សូមទស្សនាវីដេអូខាងក្រោម