តាកែវ ៖ ប្រជាពលរដ្នផ្តិតមេដៃជាង១០០គ្រួសាររស់នៅក្នុងឃុំសំយ៉ាប ចំនួន៣ភូមិគឺភូមិត្រពាំស្តុក ភូមិព្រៃចំបក់និងភូមិត្រពាំងទាស្រុកព្រៃកប្បាស់ខេត្តតាកែវ នាំគ្នាតវ៉ានិងលោកស៊ឺ ហ៊ួនអតិត មេភូមិត្រពាំងស្តុកត្រូវជាឪពុករបស់លោកស៊ឺ វទ្ធីដែលជាមេឃុំសំយ៉ាប ដែលបានរំលោភកាយព្រែកធ្វើស្រះទឹក ចាក់ដីលប់ព្រែកនិងធ្វើរបងបិទផ្លូវរបស់ពួកគាត់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ប្រជាពលរដ្នបានអោយដឹងថា លោកស៊ឺ ហ៊ួនអាងមានលុយនិងខ្នងបង្អែកហ៊ាន រំលោភយកព្រែក រំដោះទឹកលេខ៣៧  ចាក់ដីលប់ព្រែក កាយព្រែកធ្វើស្រះនិងព័ទ្ធរបងថ្មបិទផ្លូវ របស់ពួកគាត់ រំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួល អាងអំណាចកូនជាមេឃុំ មិនញញើតច្បាប់បន្តិចសោះឡើយ សូម្បីព្រែកនៅពីខាងកើតថ្នល់ក៍លោកស៊ឺ ហ៊ួនកាយធ្វើស្រះចិញ្ចឹមត្រីរំលោភយកដែរ។

ប្រជាពលដដែលថា ពួកគាត់បាននាំគ្នាផ្តិតមេដៃជាង១០០គ្រួសារ ដាក់សំណើរស្នើរសុំ ទៅលោក ស៊ឺ វទ្ធី មេឃុំតាំងយ៉ាបអោយជួយធ្វើអន្តរាគមន៍ បើកផ្លូវនិងព្រែកខាងលើ ដែលពួកគាត់គ្មានផ្លូវទៅប្រកបរបរធ្វើស្រែនិងគ្មានផ្លូវរំដោះទឹកដែល នៅរដូវវស្សានិងធ្វើអោយទឹកជនលិចលំនៅដ្ឋានរប់ស់ពួកគាត់។ ពលរដ្ឋខាងលើបន្តថា មូលហេតុ ដែលលោកស៊ឺ វុទ្ធីមេឃុំរូបនេះ មិនហ៊ានដោះស្រាយ ពីព្រោះមេឃុំ ប៉ះស្នែងធ្វើទៅវាប៉ះពាល់ដល់លោកស៊ឺ ហួនត្រូវជាឪពុកបង្កើតរបស់មេឃុំ បើមេឃុំមើលឃើញដូច មេឃុំគេដ៍ទៃៗទៀត គឺត្រូវអភិវឌ្ឍន៍កើតហើយ គឺមិនទុកអោយបុគ្គលរូបនេះរំលោភចាក់ដីលប់ព្រែកនិងព័ទ្ធរបងយកជាកម្មសិទ្ធិផ្ទាល់ខ្លួនបែបនេះទេ។ពលរដ្ឋបានឲ្យដឹងបន្តទៀតថា៖ កន្លងមកពួកគាត់៦នាក់តំណាង អោយប្រជាពលរដ្ឋ អភិបាលស្រុក និងសោរិយោលដីស្រុកបានឡើងទៅជួបលោកឡាយ វណ្ណៈ អភិបាលខេត្ត ក្រោយពីលោកអភិបាលខេត្តបានសួរនាំនាយអាយទៅដោយសារយល់ព្រមនៃការពន្យល់ពីលោកអ៊ិត សា អភិបាលស្រុក។

លោកអភិបាលខេត្តមានប្រសាសន៍ថា បើកាលណាវាមានព្រែក ប្រឡាយអញ្ចឹងហើយត្រូវតែធ្វើអោបុកថ្នល់ទៅហើយអោយពួកគាត់នាំគ្នាដាក់លូរទៅ ទំលាយទៅខាងកើតទៅ វានិងបានទឹកហូរធ្លាក់ទាំងអស់  ហើយលោកអភិបាលខេត្តថា  បើធ្វើបាន លោកនិងជួយថវិកាមួយភាគបីលើចំណែកដែលត្រូវជីក ហើយលោកអភិបាលខេត្តបានអោយលោកអ៊ិត សា អភិបាលស្រុកធ្វើសេចក្តីសំរេចមួយទៅដើម្បីប្រកាសអោយប្រជាពលរដ្ឋបានដឹងថា ត្រូវធ្វើថ្ងៃណា ហើយពួកគាត់សប្បាចិត្តណាស់អបអរសារទរ ត្រឡប់មកផ្ទះវិញ កន្លងមកបានបីបួនថ្ងៃ ស្រាប់តែលោកអ៊ិត សាអភិបាលស្រុក មកប្រាប់ពួកគាត់ថា រឿងនេះមិនកើតទេទៅវិញ ធ្វើអោយពួកគាត់អស់សង្ឃឹមនិងអស់ទឹកចិត្តយ៉ាងខ្លាំង។ប្រជាពលរដ្ឋពួកគាត់លើកដៃសំពះសូមសំណូមពរដល់សម្តេចតេជោហ៊ុន សែនជួយដោះស្រាយបញ្ហាខាងលើនេះដល់ពួកគាត់ផង បើមិនដូច្នេះទេពួកគាត់ជួបនូវការរងគ្រោះដោយទឹកលិចលំនៅដ្ឋានរបស់ពួកគាត់និងលំបាកដោយគ្មានផ្លូវទៅប្រកបរបរធ្វើស្រែនិងដឹកជញ្ជូនកសិផលឡើយ។

ពាក់ព័ន្ធករណីខាងលើ លោកស៊ឺ  វុទ្ធី មេឃុំសំយ៉ាបបានអោយអ្នកយកព័ត៌មានCTV8HDតាមទូរស័ព្ទថា លោក បានជូនប្រឡាយមួយ មានទទឹង៦ម៉ែត្រវាងទៅខាងត្បូងបន្តិចដោយកាត់ដីជាប់របងពីខាងត្បូងរបស់ឪពុកលោកជូនពួកគាត់ ដើម្បីបុកចំលូរ តែប្រជាពលរដ្ឋទាំងនោះមិនព្រមយកទេមិនដឹងពួកគាត់ចង់ឈ្នះចង់ចាញ់ឬក៏យ៉ាងម៉េចទេ ចេះតែចង់ឈ្នះចង់ចាញ់។

សូមទស្សនាវីដេអូខាងក្រោម