ស្ទឹងត្រែង៖​ ក្នុងឱកាសចុះពិនិត្យទំនិញនៅផ្សារគីឡូ២ និងផ្សារសាមគ្គីស្ទឹងត្រែង​មុនថ្ងៃចូលឆ្នាំចិនថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងបានបង្ហាញថាចំណីអាហារដែលម្ចាស់​ផលិត​វេចខ្ជាប់គ្មានដាក់ស្លាកសញ្ញា នឹងកាលបរិច្ឆេទប្រើប្រាស់ វាជាសញ្ញា​មួយព្រួយបារម្មណ៍​​​​ ហើយករណីនេះមន្ត្រីជំនាញបានណែនាំអាជីវករ​ឲ្យត្រូវ​ប្រុងប្រយ័ត្នដើម្បីការពារសុខភាពទាំងអស់គ្នា​ជា​ពិ​​សេសកុមារតូចៗ​​ នឹងភ្ញៀវទេសចរណ៍ផងដែរ ។លោកគឹម ប្រុសប្រធានសាលាខាកាំកុងត្រូលប្រចាំខេត្តបានបញ្ជាក់ថា៖ ចំណីអាហារដែលគ្មានស្លាក់សញ្ញាត្រឹមត្រូវនេះអាចបង្កផលប៉ះពាល់ដល់សុខភាពពី​ព្រោះ​យើងមិនអាចដឹងកាលផុត​​កំណាត់ប្រើប្រាស់។

លោកបន្តថា៖ ជាងនេះទៀតបើបងប្អូនអាជីវករនាំយកទៅលក់នៅតាមទីប្រជុំជនឬតាមសាលារៀនអាចបង្ក​ផលប៉ះពាល់ដល់សុខភាពកុមារនឹងភ្ញៀវទេសចរណ៍នៅពេលទិញទៅបរិភាគ។លោកប្រធានសាខាបន្ថែមថា៖ នេះជាករណីថ្មីមួយទៀតដែលត្រូវប្រុងប្រយ័ត្ន​ ហើយបងប្អូនប្រកបរបរលក់ដូរ នៅតាមផ្ទះឬតាមសាលារៀនក្តី ត្រូវរួមគ្នា​ស្វែងយល់ពីការប្រើប្រាស់ចំណីអាហារ បើទំនិញណាមួយគ្មានស្លាកសញ្ញានោះ​សូមបញ្ឈប់ដាច់ខាតមិនត្រូវ​ទិញមកលក់ឡើយ​។ លោកស្រីកែវ ស៊ីមី  អាជីវករលក់ចំណីអាហារនៅផ្សារគីឡូ២បានអះអាងថា៖ បញ្ហាចំណីអាហារគ្មានកាលបរិឆ្ឆេទប្រើប្រាស់នេះជាសញ្ញាមួយបង្ហាញពីភាពគ្រោះថ្នាក់បំផុត ពី​ព្រោះកាលណារបស់នៅសេសល់យូរ​វាបំលែងរសជាតិទៅជាជូរផ្អូម។ លោកស្រីបន្ថែមថា៖ ភាពមិនប្រក្រតីនេះនៅពេលមានអ្នកបរិភាគវានឹងបង្កផលបះពាល់ដល់សុខភាពធ្ងន់ធ្ងរដូចជាឈឺពោះ រាក ក្អួត បើ​ព្យាបាលមិនទាន់ពេលនោះវាអាចធ្វើឲ្យយើងស្លាប់បានជាពិសេសទៅលើកុមារ​តូចៗ។លោកស្រីចៃ សិលាប្រជាពលរដ្ឋអ្នកលក់ដូរនៅជិតគ្នានេះបានទទួលស្គាល់ថា៖ កន្លងមកធ្លាប់មានបញ្ហាខ្លះៗដោយសាតែចំណីអាហារ​ខូចគុណភាពអ្នកលក់មួយចំនួនចេះតែលួចដាក់លក់។

លោកស្រីអះអាងថា៖ ទទួលបានការរំលឹកដាស់តឿនពីមន្ត្រីសាខាកាំកុងត្រូលយើងនឹងរួមគ្នាប្រុងប្រយ័ត្ន​កុំ​ដូចមុនៗជឿតែលើអ្នក​នាំទំនិញមកបោះឲ្យ ​​ មិនបានពិនិត្យមើលកាលបរិច្ឆេទប្រើប្រាស់​។លោកស្រីកែវ ចន្ថាអ្នកលក់ចំណីអាហារ នឹងផ្លែឈើបានសាទរចំពោះមន្ត្រីសាខាកំកុងត្រូលដែលបានចុះមកពិនិត្យដល់ផ្សារគីឡូ២ ព្រោះទីនេះជាទីប្រជុំភ្ញៀវទេសចរណ៍ចំរុះធ្វើដំណើរទៅមកសំចតឈប់ទិញទំនិញនៅទីនេះជាប្រចាំ។ លោកស្រីបន្តថា៖ ក្រុមអាជីវករ​ធ្លាប់បានទទួលការណែនាំជារឿយៗមកហើយដូចនេះពួកគាត់នឹងនាំគ្នាលើកកំពស់ប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីសុខភាពយើងទាំងអស់គ្នាដូចដែលមន្ត្រីសាខាកាំកុងត្រូលណែនាំ។ សូមបញ្ជាក់ថា៖ ​នៅផ្សារគីឡី២ ក្នុងក្រុងខេត្តស្ទឹងត្រែង​​នេះស្ថិតនៅចំណុចផ្លូវចេញពីខេត្តទៅកាន់ខេត្តក្រចេះ សំបូរភ្ញៀវទេសចរណ៍ធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃទើបមន្ត្រីសាលាកាំកុងត្រូលចុះពិនិត្យដាស់ស្មារតីឲ្យមានការប្រុប្រយ័ត្នទាំងអស់គ្នា៕

សូមទស្សនាវីដេអូខាងក្រោម