កោះកុង៖ សមត្ថកិច្ចនគរបាលក្រុងខេមរះភូមិន្ទ បានចុះបង្ក្រាបទីតាំងដាំដើមកញ្ឆាស្រស់ចំនួន២កន្លែងផ្សេងគ្នាដែលមានទីតាំងនៅចំណុចឡក្រោម ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេម រះភូមិន្ទ ខេត្តកោះកុង ។ប្រតិបត្តិការខាងលើបានធ្វើឡើងនៅវេលាម៉ោងជាង១០ព្រឹកនាថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៨ ក្រោមបទ បញ្ជារបស់លោក ហេង លាង អធិការក្រុងខេមរភូ មិន្ទ និងដោយមានការដឹកនាំផ្ទាល់ពីលោក ង៉ែត សុវណ្ណារ៉ា អធិការរងក្រុងខេមរះភូមិន្ទ ។

នៅរសៀលថ្ងៃដដែលលោក ហេង លាង អធិការក្រុ ងខេមរភូមិន្ទ បានថ្លែងអោយដឹងថា: ក្នុងការចុះប្រតិ បត្តិខាងលើ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបានរក ឃើញវត្ថុតាងដើមកញ្ឆាស្រស់ចំនួន៣៤ដើម ស្មើ និង១៦ថូ ដែលយកចេញពីផ្ទះចំនួន២ខ្មងផ្សេងគ្មា ផ្ទះទី១/មានម្ចាស់ឈ្មោះ ជិត វ៉ាន់ឆៃ ភេទប្រុស អា យុ ៣៧ឆ្នាំ និងទី២/ឈ្មោះ នូ លៀម ភេទប្រុស អា យុ៥២ឆ្នាំ អ្នកទាំង២មានទីលំនៅក្នុងភូមិព្រែកស្វា យ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

លោកបបានបនទៀត្តថា: ចំពោះជនសង្ស័យដែល បានដាំដើមកញ្ឆាស្រស់ខាងលើ កម្លាំងនគរបាលក្រុង​ខេមរៈភូមិន្ទបានធ្វើការណែនាំនិងអោយធ្វើកិច្ចសន្យានិងមិនអោយមានការដាំដើមកញ្ឆានេះទៀត នោះទេ បើសិនជាពួកគាត់នៅតែរឹងទទឹងហ៊ានលួច ដាំទៀតនោះកម្លាំងសមត្ថកិច្ចនិងអនុវត្តន៏ទៅតាមផ្លូវច្បាប់ជាក់ជាមិនខាន ។ហើយចំពោះវត្ថុតាងដើមកញ្ឆាស្រស់ចំនួន៣៤ដើមនោះ កម្លាំងជំនាញនិងធ្វើការដុតបំផ្លាញចោល ៕

សូមទស្សនាវីដេអូខាងក្រោម