ភ្នំពេញ៖ទីតាំងហ្គេមបាញ់ត្រីល្បែងខុសច្បាប់១កន្លែងបើកលេងទាំងយប់ទាំងថ្ងៃមានក្មេងទំនើងក្មេងស្ទាវចេញចូលទល់ៗភ្លឺយ៉ាងគគ្រឹកគគ្រេងមិនមានការំរខានដល់ អាជ្ញាធរសមត្ថិកិច្ច ខណ្ឌចំការមនបិតភ្នែកដើររំលងមិនបង្រាបទីតាំង ហ្គេមបាញត្រីទុកអោយលេងរៀងរាល់ថ្ងៃដោយរំភើយ។សូមបញ្ជាក់ថាទីតាំងខាងលើនេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៣  ចុះពីផ្លូវ ៤៨៨ ទល់មុខខ្លោងទ្វាសាលាបឋមសិស្សាព្រឹទ្ធិចារ្យ ហ៊ុន នាង ចំងាយប្រហែល២០ម៉ែត្រនៅខាងស្ដាំដៃ ផ្ទះជញ្ជាំងខាងមុខលាបពណ៌ត្រួយចេកខ្ចី ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើទោះបីជាពេលថ្មីៗនេះ លោក ឃួង ស្រេង ដែលជា អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញបានបញ្ជាឲ្យ លោក​អភិបាល​ខណ្ឌ​ទាំង​១២​ខណ្ឌ ចុះបង្ក្រាប​​នូវ​ល្បែង​សុីស​ង​គ្រប់​ប្រភេទ​នៅ​ក្នុង​មូល​ដ្ឋាន ដើម្បីភូមិ ឃុំ សុវត្ថភាព តាមអនុសាសន៍របស់ក៏ដោយ ជា​ពិសេស​ល្បែង​ហ្គេម​បាញ់​ត្រី​នេះតែម្ដង នៅតែបើកលេងយ៉ាងប្រហើនដដែល។ សូមបញ្ជាក់ផងដែរថាហ្គេមបាញ់ត្រីខាងលើនេះធ្លាប់អាជ្ញាធរចុះបង្រាបម្ដងរួចមកហើយតែមិនបានមួយបារីថ្នាំផងក៏បើកលេងយ៉ាងរលូនបន្តទៀតមិនខ្វល់ពីច្បាប់នោះឡើយ ។

តាមការរអូរទាំពីប្រជាពលរដ្ឋរសនៅជិតខាងថាមួយយប់ៗមានក្មេងទំនើងក្មេងស្ទាវចេញចូលឥឈប់ឈរបង្កភាពភ័យខ្លាចនិងអសន្តិសុខសង្គមហើយ បានរិះគង់ចំៗទៅលើលោក អភិបាល និងលោកអធិការខណ្ឌចំការមន ថា លោកផ្គើននិងបញ្ជាលោក អភិបាល រាជធានីភ្នំពេញ ។ដូច្នេះហើយប្រជាពលរដ្ឋរស់ជិតខាងសូមណុំពរទៅដល់ លោក ព្រុំ សំខាន់ អភិបាល នៃ គណៈអភិបាល ខណ្ឌ និងលោក ជឹម សាន ដែលជាអធិការ ខណ្ឌចំការមន មេត្តាមានវិធានការចំពោះល្បែងសុីសងហ្គេមបាញ់ត្រីនៅចំណុចខាងលើនេះផង ៕