ខេត្តកំពត៖មានហេតុការណ៍ចម្លែកមួយ គឺកូនគោកើតមកមានរូបរាងមុខមាត់ចំលែកដូចសត្វ ហើយកម្របានបានឃើញណាស់កូនគោបែបនេះ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក.ត្រូវនិងថ្ងៃ១២កើត.ខែផល្គុន.ឆ្នាំ.រកានព្វសក័.ព.ស.២៥៦១ ត្រូវនិងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិភ្នំសាឡី.ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត។

 ចំណែកប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើ បានអោយដឹងថា ពួកគាត់ឮហើយស្ទើមិនជឿថា មានកូនគោកើតមកមានរូបរាងមុខមាត់ដូចសត្វដំរីទេ ហើយពួកគាត់គ្រប់គ្នា បានមកចោមរោមមើលគ្រប់ៗខណៈដែលកូនគោខាងលើនេះកើតមកភ្លាមៗ ក៏ប៉ុន្តែក្រោយពីកើតបានមកភ្លាមៗនោះ កូនគោនេះមិនមានជីវិតទេ គ្រាន់តែបន្សល់សាកសពទុកសម្រាប់ប្រជាពលរដ្ឋមើលតែប៉ុណ្ណោះ។ រីឯម្ចាស់គោនេះមានឈ្មោះ.យាយ ឡាក់ ដែលជាប្រជាពលរដ្ឋរស់នៅភូមិឃុំកើតហេតុខាងលើ។