ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌទួលគោកសហការណ៍ជាមួយកម្លាំងអន្តរាគមន៍ពិសេសរាជធានីភ្នំពេញដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងពង្រឹងច្បាប់ចរាចរណ៍បានធ្វើការឃាត់ខ្លួនបុរសចំនួន២នាក់ដកហូតបានថ្នាំញៀន២កញ្ចប់តូចនិងម៉ូតូមួយគ្រឿង។ កាលពីវរលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ២០១៨ ស្ថិតចំណុចមុខសាលាបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសទាំង២នាក់ទី១ មានឈ្មោះ ឆន ស្នា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងជួសជុសរថយន្ត  ស្នាក់បឹងត្របែក ខណ្ឌចំការមន។ ទី២ ឈ្មោះ ជុំ រុំ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅម្តុំផ្សារទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិដំរីពូន ឃុំដំរីពូន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ដកហូតបានថ្នាំញៀនចំនួន២កញ្ចប់តូចទូរស៍ព្ទ៣គ្រឿង និងម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៥ពណ៏ខ្មៅពាក់ស្លាខព្រៃវែង1I-5794។

កម្លាំងចម្រុះខណ្ឌទួលគោកនិងសហការណ៍ជាមួយកម្លាំងអន្តរាគមន៍ពិសេសរាជធានីភ្នំពេញ បានដាក់គោលដៅនៅចំណុចកើតហេតុខាងលើខណះពេលនោះក៍ឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងទិសដៅពីជើងទៅត្បូងដោយបានមានកាសង្ស័យសមត្ថកិច្ចបានហៅឲ្យឈប់សូមត្រួតពិនិត្យនិងឆេកឆេនៅលើខ្លួនប្រាណបានប្រទះឃើញម្សៅក្រាមសថ្លាប្រភេទថ្នាំញៀនម៉ាកទឹកកកចំនួន២ចញ្ចប់តូចត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅកន្លែងភ្លាមៗក្រោយឃាត់ខ្លួនបុរសទាំង២នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនបន្តមកសួរនាំនៅ អធិកាដ្ឋាននគរបាលខណ្ឌទទួលគោកដើម្បីចាត់កាទៅតាមនិតិវិធីច្បាប់៕